ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានបានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩ឆ្នាំ នៅមណ្ឌបសួនខាងកើតវិមានឯករាជ្យ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះ ទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ០១៖២០នាទី យប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយ ព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា៕
...
ដោយ៖ សុខ ខេមរា