លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល​ អនុប្រធានទី១​ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប៩ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប៩ឆ្នាំនៃការសោយព្រះទិវង្គតរបស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភាចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូបខាងកើតវិមានឯករាជ្យ។

សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច​ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សានៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង​ ប្រទេសចិន។

ក្រោយការយាងចូលព្រះទិវង្គត របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ តុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញា​ណក្ខន្ធ​អតីត​ព្រះម​ហា​វី​រក្ស​ត្រ៕

               

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print