ពេលសមត្ថកិច្ចជំនាញសួរ​​នាំជនសង្ស័យទេីប​បែកធ្លាយ​រឿងចោរកម្មក៏ឃាត់ខ្លួនទាំង៤នាក់តែម្តងនៅស្រុកដងទង់និងភ្នំពេញ

ចែករំលែក៖

ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មនុស្ស៤នាក់ត្រូវបានកម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តកំពតហៅមកសួរអំពីករណីនារីម្នាក់ តែបែរជាបែកធ្លាយរឿងផ្សេងទៅវិញ។
ការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ហើយជននេះជាមុខសញ្ញា​គំរាមកំហែងហែកកេរ្តិ៍ ដែលក្នុងនោះមានម្នាក់​ឈ្មោះ ទាវ សុខ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រូវ​លើ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បានជាប់ពាក់​ព័ន្ធនឹងករណីគំរាមកំហែង ហែកកេរ្តិ៍ (​លួច​ថត​ស្ត្រីរង​គ្រោះ​ក្នុង​បន្ទប់ទឹកគំរាម​យក​ប្រាក់​)។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស.ន អាយុ១៨ឆ្នាំ ហើយបទល្មើសនេះប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១កន្លងមកនៅឃុំ-ស្រុកខាងលើ។
សូមបញ្ជាក់ថា ក្រោយ​ពី​សមត្ត​កិច្ច​បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់​នេះ​យក​ទៅ​សាកសួរនោះស្រាប់តែ​ធ្លាយ​បទល្មើស​ផ្សេង​ៗទៀត រហូត​ដល់​កម្លាំង​នគរបាល​ខេត្តកំពត សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ទៅ​នាំ​ជនសង្ស័យ​ម្នាក់​ឈ្មោះ យូ ហាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ទៅ​ចង្អុលបង្ហាញ​គូកន២​នាក់​ទៀត​សុទ្ធតែ​ពាក់​ពន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌទាំងអស់ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ធន់ ធេ​ន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់​បាន​នៅ​ចំណុច​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួមនឹង​ម្នាក់​ទៀតឈ្មោះ ហ៊ឹ​ម ខេ​ម​រិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឃាត់​បាន​នៅ​ចំណុច​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយជនទាំង​៤​នាក់​នេះគឺជា​មុខសញ្ញា​ពាក់​ពន្ធ​នឹង​អំពើ​ចោរកម្ម ។

សមត្ថកិច្ចបន្តថា លុះ​មកដល់ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ សមត្ត​កិច្ច​បាន​សហការ​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ហ៊ុន ហាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ ជាង​ជួសជុល​ម៉ូតូ ពាក់ព័ន្ធ​ពី​បទ​ ទទួលផល​ចោរកម្ម​ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស នៅ​ភូមិ​ត្រពាំង​សេះ ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត កាលពី​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ​២០២១ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង ម៉ាក​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០២០ ពាក់​ស្លាក​លេខ កណ្ដាល​1Y-0682 (​ស្លាក​លេខ​ក្លែងក្លយ​) ដែល​ជា​ផល​នៃ​ចោរកម្មផងដែរ។

ប្រភពព័ត៌មានខាងលើបានបន្តថាជនសង្ស័យ​ជា​មុខសញ្ញា​១​ក្រុម​នេះ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពតតាម​នីតិវិធី ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print