ភ្នំពេញ, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ facebook របស់លោកថា, អ្នកស្រី Manal Rawaeh អាយុ ៤៧ ឆ្នាំ និង កូនប្រុស Bilal អាយុ ១៨ ឆ្នាំ បានចុះឈ្មោះរៀនថ្នាក់ជាមួយគ្នាផ្នែក Biomedical Science នៅសាកលវិទ្យាល័យ Nottingham Trent ។
លោករដ្ឋមន្ត្រីបានបន្តថា, អ្នកទាំង ២ ជាអ្នកភៀសសឹកសុីរី ដែលបានមកដល់ប្រទេសអង់គ្លេសតាំងពីឆ្នាំ ២០១៥ ។ នៅពេលមកដល់ភ្លាម Bilal អត់ចេះភាសាអង់គ្លេសមួយម៉ាត់ ។ ក្នុងរយៈពេលតែ ៣ ឆ្នាំ Bilal បានប្រលងចប់មធ្យមសិក្សា ហើយបានចូលរៀនថ្នាក់ជាមួយម្តាយ ។
លោករដ្ឋមន្ត្រីថ្លែងទៀតថា, ពេលនៅប្រទេសសុីរី លោកស្រី Manal Rawaeh ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ក្នុងក្រុង Idlib ។ នៅពេលគេសួរ Bilal ពីអារម្មណ៍ដែលរៀនក្នុងថ្នាក់ជាមួយម្តាយ Bilal បាននិយាយថា គេសប្បាយចិត្តព្រោះម្តាយរបស់ខ្លួនពូកែខាងគីមី ហេតុនេះម្តងកាលគេអាចលួចចម្លងពីម្តាយបាន -។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា, អត្ថបទបទនេះ ដកស្រង់ចេញពី The Week ចេញផ្សាយថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ ៕
ដោយ, សិលា