លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន: អ្នកស្រី Manal Rawaeh អាយុ ៤៧ ឆ្នាំ និង កូនប្រុស Bilal អាយុ ១៨ ឆ្នាំ បានចុះឈ្មោះរៀនថ្នាក់ជាមួយគ្នាផ្នែក Biomedical Science

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ facebook របស់លោកថា, អ្នកស្រី Manal Rawaeh អាយុ ៤៧ ឆ្នាំ និង កូនប្រុស Bilal អាយុ ១៨ ឆ្នាំ បានចុះឈ្មោះរៀនថ្នាក់ជាមួយគ្នាផ្នែក Biomedical Science នៅសាកលវិទ្យាល័យ Nottingham Trent ។
លោករដ្ឋមន្ត្រីបានបន្តថា, អ្នកទាំង ២ ជាអ្នកភៀសសឹកសុីរី ដែលបានមកដល់ប្រទេសអង់គ្លេសតាំងពីឆ្នាំ ២០១៥ ។ នៅពេលមកដល់ភ្លាម Bilal អត់ចេះភាសាអង់គ្លេសមួយម៉ាត់ ។ ក្នុងរយៈពេលតែ ៣ ឆ្នាំ Bilal បានប្រលងចប់មធ្យមសិក្សា ហើយបានចូលរៀនថ្នាក់ជាមួយម្តាយ ។
លោករដ្ឋមន្ត្រីថ្លែងទៀតថា, ពេលនៅប្រទេសសុីរី លោកស្រី Manal Rawaeh ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ក្នុងក្រុង Idlib ។ នៅពេលគេសួរ Bilal ពីអារម្មណ៍ដែលរៀនក្នុងថ្នាក់ជាមួយម្តាយ Bilal បាននិយាយថា គេសប្បាយចិត្តព្រោះម្តាយរបស់ខ្លួនពូកែខាងគីមី ហេតុនេះម្តងកាលគេអាចលួចចម្លងពីម្តាយបាន -។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា, អត្ថបទបទនេះ ដកស្រង់ចេញពី The Week ចេញផ្សាយថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print