ស្តាប់សំដីអ្នកតូចចិត្តនឹងសមត្ថកិច្ច​ ដោយចោទថាធ្វើការតាមទម្លាប់​ ដល់មានបញ្ជាពីលោកឃ្លាំង​ ហួតហើយនៅគឃ្លើនទៀតនគរបាលខណ្ឌជ្រោយចង្វា? ?

ចែករំលែក៖

ភ្នំពេញ៖​ នេះជាការលើកឡើងដោយផ្ទាល់ពីអ្នកឃើញហេតុការណ៍​ ឬអាចនិយាយបានថាអាចជាអ្នកចូលរួមក្នុងប្រតិបត្តិការងារផ្ទាល់ផងក៏មិនដឹង? បានបរិយាយក្នុងហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថាៈ​ រឿងរ៉ាវដែលហួសចិត្តបើអនុវត្តន៍ច្បាប់មិនស្មើភាពគ្នា ប្រជាជននឹងអស់ជំនឿលើសម្ថតិកិច្ច !!!

ខ្ញុំឃើញនឹងភ្នែកស្រស់ៗ ហេតុការណ៍យប់មិញនៅជិតរង្វង់មូលត្រើយខាងកើត ពេលដែលកំពង់កកស្ទះចរាចរណ៍នៅផ្លូវលេខ6A ស្រាប់តែមានរថយន្ត៩គ្រឿងជិះបញ្ជ្រាសទិស លោកអភិបាលខណ្ឌ ឃ្លាំង ហួត បានបញ្ជាអោយឃាត់រថយន្តទាំងអស់នោះហើយយកទៅអធិការខណ្ឌដើម្បីធ្វើការអប់រំនិងពិន័យតាមច្បាប់ មុនពេលលោកចាកចេញពីកន្លែងកើតហេតុ លោកបានផ្ដាំលោកប៉ូលីស សណ្ដាប់ធ្នាប់ ត្រូវនាំយករថយន្តល្មើសច្បាប់ទាំងអស់មកអធិការខណ្ឌកុំអោយបាត់១គ្រឿងអោយសោះ ស្រាប់តែមកដល់អធិការខណ្ឌគឺបាត់រថយន្តទំនើប២គ្រឿង ៖ 1- រថយន្តម៉ាកសឺដែស ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2G 6868 2- រថយន្តម៉ាក Ford ស្លាកលេខភ្នំពេញ 2AD- 6832។

បើធ្វើអញ្ចឹងគឺកុំធ្វើ បើធ្វើត្រូវស្មើភាពគ្នា ខ្ញុំអាណិតលោកអភិបាលខណ្ឌណាស់គាត់ជាមនុស្សមិនសូវចេះយោគយល់ចំពោះមនុស្សខូចទេ តាមដំណឹងគឺគាត់ខឹងណាស់ ថាប៉ូលីសធ្វើអញ្ចឹងគឺមើលងាយគាត់ក៍ដូចជាប្រជាជននៅកន្លែងកើតហេតុអាចចោទប្រកាន់គាត់ថាបក្សពួក។ ថ្នាក់អភិបាលខណ្ឌចុះបញ្ជាផ្ទាល់គាត់ហ៊ានធ្វើបែបហ្នឹង ចុះទំរាំរឿងផ្សេងៗទៀតតើពួកគាត់ធ្វើបែបណា? ថ្នាក់ក្រោមជាតិ ភូមិសង្កាត់ ខណ្ឌ ខំធ្វើអំពើល្អ តែកងកំលាំងមិនចូលរួមទេគឺខ្ទេចខ្ទីអស់ហើយក្នុងមូលដ្ឋាន សូមកុំភ្លេចថាប្រជាជន មានភ្នែក មានច្រមុះ មានត្រចៀក ចាំឃ្លាំមើលសកម្មភាពក្នុងសង្គមគ្រប់ពេលវេលា ៕

image

image

image

image

image

image

image

image

image

image

image

image

​ ដោយ៖​ អ្នកឃើញហេតុការជាក់ស្តែង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print