មន្រ្តីជំនាញដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះប្រមាណ ២២៨.៣៩ គីឡូក្រាម នៅខេត្តកំពត និងខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តកំពត​ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារ និងឃ្លាំងស្ដុកទំនិញក្នុងខេត្តតាកែវ និងខេត្តកំពតដើម្បីធានាការពារផលប្រយោជន៍ និងសុខភាពប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យក៏បានរកឃើញ និងដកហូតភ្លាមៗនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះប្រមាណ ២២៨.៣៩ គីឡូក្រាម។ ចំពោះទំនិញត្រូវបានដកហូតមករក្សាទុក និងធ្វើការកម្ទេចចោលទៅតាមនីតិវិធីនៃច្បាប់។

គួរបញ្ជាក់ថា​ មន្ត្រីក.ប.ប.​ ​បានចុះឃ្លាំពិនិត្យទីផ្សារមួយចំនួនស្ថិតក្នុងរាជធានីភ្នំពេញ​ខេត្តស្វាយរៀង​ ខេត្តបន្ទាយមានជ័យ​ ខេត្តកំពត​ និងខេត្តព្រះសីហនុ​ នៅថ្ងៃទី១៤​ ខែតុលា​ថ្មីៗនេះ​​ ដេីម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព​ និងទំនិញក្លែងបន្លំមិនឱ្យបន្តចែកចាយនៅក្នុងទីផ្សារនានាក្នុងប្រទេសកម្ពុជា។

ក្នុងប្រតិបត្តិការនេះដែរ​ មន្ត្រីជំនាញបានរកឃេីញទំនិញជាគ្រឿងឧបភោគ​ បរិភោគដែលខូចគុណភាព​ និងហួសសុពលភាពប្រេីប្រាស់ចំនួន​ ១៤០.៧០គីឡូក្រាម​ រួមជាមួយអាល់កុលក្លែងក្លាយ​ (មេតាណុល)​ ចំនួន​ ៦៩០លីត្រផងដែរ។

ដោយ​ឡែក​ទំនិញទាំងអស់នេះ​ ត្រូវបាន​មន្រ្តីជំនាញធ្វេីការដកហូតដេីម្បីកម្ទេចចោល​ និងបានធ្វេីការពិន័យអន្តរការណ៍ ក៏ដូចជាណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការចែកចាយទំនិញមិនអនុលោមទៅកាន់ប្រជាពលរដ្ឋ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print