អ្នកខេត្តបាត់ដំបង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ខណៈទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ !

ចែករំលែក៖

ខេត្តបាត់ដំបង, នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ ឱ្យបានជ្រាបថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ។
សូមបញ្ជាក់ថា, បើគិត​ត្រឹមម៉ោង​៩​,០០ ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២១នេះ កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើងដល់​កំពស់១៣.២​ម៉ែត្រ ហើយ ដែល​ជា​សញ្ញា​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ មន្ត្រី​ធនធានទឹកបាន​និយាយ​ទៀត​ថា ជំនន់​ទឹក​ដែល​កំពុង​មាន​សន្ទុះ​នៅ​តាម​ដងស្ទឹង​សង្កែ​នា​ពេល​នេះ ដោយសារ​តែ​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង ជា​ពិសេស​នៅ​ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល និង តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាប់​ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទើប​បង្ក​ឲ្យ​មាន​ជំនន់​តាម​ដងស្ទឹង​សង្កែ​។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះ លោកក៏បានចុះពិនិត្យមើលពីស្ថានភាព ជំនន់ទឹកភ្លៀង ហូរចូលស្ទឹងសង្កែ បង្ករអោយហក់ឡើង ឈានដល់ការប្រុងប្រយ័ត្ននេះផងដែរ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print