ករណីបំណុល៣ម៉ឺនដុល្លារ នាងខ្ញុងបានរៀបរាប់ទាំងទឹកភ្នែក ខណៈដែលម្ចាស់លុយថានាងមិនទាន់ចូលខ្លួនដោះស្រាយទេ

ចែករំលែក៖

ភ្នំពេញ៖ នៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីគណនីហ្វេសប៊ុកមួយបានទម្លាយអំពីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង នៅមិនទាន់បានទូទាត់ប្រាក់ជំពាក់ប្រមាណជា៣ម៉ឺនដុល្លារ និងបានស្នើឱ្យតារាកំប្លែងរូបនេះចូលខ្លួនមកដោះស្រាយ។
ក្រោយពីផ្ទុះករណីនេះកក្រើកពេញបណ្តាញសង្គមមកនាងខ្ញុងបានចេញមុខបញ្ជាក់ទាំងទឹកភ្នែកប្រាប់អ្នកលេងបណ្តាញសង្គម ខណៈដែលម្ចាស់បំណុលបានបញ្ជាក់ថាលោកនៅមិនទាន់ទទួលបានដំណោះស្រាយណាមួយពីនាងខ្ញុងនៅឡើយទេ។
កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបុរសម្នាក់ឈ្មោះអុឹម វុត្ថាត ដែលអះអាងថាជាម្ចាស់បំណុលចំនួន៣មឺុនដុល្លារបាន
បង្ហោះសារភ្ជាប់ជាមួយឯកសារជំពាក់ប្រាក់ចំនួន៣ម៉ឺនដុល្លាររបស់ភរិយាស្វាមីតារាកំប្លែងនាងខ្ញុង និងនាយកៃដ ដោយបុរសនោះបានបញ្ជាក់ថា ការផុសនេះគឺជាសារដើម្បីឱ្យបងទាំងពីរចូលខ្លួនដោះស្រាយដោយសន្តិវិធី គឺគ្មានគោលបំណងអ្វីផ្សេងឡើយ។ទោះជាយ៉ាងណា សារនោះក៏ត្រូវបានលុបចោលភ្លាមៗដែរក្រោយពេលបង្ហោះមិនបានប៉ុន្មានផង ប៉ុន្តែវាត្រូវបានគេចែករំលែកជាហូរហែអំពីរឿងនេះរហូតដល់ផ្អើលអស់មហាជនតែម្តង។
មុននេះតារាកំប្លែងអ្នកនាងខ្ញុងបានធ្វើការLive វីដេអូរៀបរាប់អំពីបញ្ហាមួយចំនួន ពិសេសទៅលើការបង្ហោះសារនិងរូបថតនាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ នាងមិនបានបដិសេធថាមិនបានជំពាក់ប្រាក់បុរសដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ អុឹម វុត្ថាត នោះទេ ដោយនាងនិយាយទាំងទឹកភ្នែកថាអ្នកណាក៏ចេះជំពាក់គេដែរ ហើយនាងក៏មិនបានរត់គេចខ្លួនមិនដោះស្រាយដែរ គឺនាងមានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ ដោយនាងសុំពេលវេលាបន្តដើម្បីដោះស្រាយ។ នាងថា នាងមិនបានខឹងសម្បាទៅកាន់ម្ចាស់បំណុលនោះទេ ប៉ុន្តែអ្វីដែលនាងមិនពេញចិត្តគឺអ្នកដែលបញ្ចេញយោបល់លើបណ្តាញសង្គមដែលមានទាំងការប្រមាថ តិះដៀលមើលងាយនាងនូវពាក្យអសុរោះជាច្រើន។ នាងថានាងមានបញ្ហាជាប់គាំងសេដ្ឋកិច្ចចាប់តាំងពីអំឡុងដើមឆ្នាំ២០១៩មក ហើយប្តីរបស់នាងក៏មិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ ដោយនាងនឹងមិនរត់គេចទៅណាទេ ហើយក៏មិនមែនមានទោសសម្លាប់មនុស្ស ជួញដូរគ្រឿងញៀននោះដែរ គឺនាងចង់បានពេលវេលាបន្តដើម្បីដោះស្រាយ។
ទោះជាយ៉ាងណា តាមការបញ្ជាក់របស់ម្ចាស់បំណុលលោកអុឹម វុត្ថាត បានលើកឡើងថា ខាងភាគីលោកបានយោគយល់ក្នុងការដោះស្រាយ និងទុកពេលវេលាជាយូរដើម្បីឱ្យអ្នកនាងខ្ញុងធ្វើការទូទាត់ប្រាក់ជំពាក់មកខាងលោក ប៉ុន្តែនៅតែស្ងាត់ ហើយរហូតមកដល់ពេលនេះលោកក៏នៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយដែលលោកអាចទទួលយកបាននៅឡើយ។ លោកថា ភាគីខ្ញុងស្នើសុំពន្យារពេលបន្ត ប៉ុន្តែលោកមិនព្រមនោះទេ ព្រោះមិនមែនជាលើកដំបូងឡើយ។ កាលកន្លងទៅលោកបានទុកពេលវេលាឲ្យនាងតាមការសន្យា គឺពេលវេលាត្រូវសង៣ខែចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈដល់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១នោះ៕
ដោយ វឌ្ឍនា

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print