កាលពីថ្ងៃទី២០ ខែកក្កដា ក្រសួងការបរទេសអីរ៉ងបានអបអរសាទរដល់អង្គការសហប្រជាជាតិដែលបានចេញសេចក្តីសម្រេចស្តីពីកិច្ចព្រមព្រៀងបរមាណូអីរ៉ងនាពេលកន្លងមក។
នៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ អីរ៉ងនឹងគោរពកិច្ចព្រមព្រៀងឲ្យបានល្អ បំផុត ហើយជឿជាក់ថាអីរ៉ងនឹងផ្លាស់ប្តូរទស្សន:ទៅលើទំនាក់ទំនងអន្តរជាតិ។
ជាមួយនឹងសម្លេងគាំទ្រ១៥សម្លេង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃទី២០ខែកក្កដា បានអនុម័តទៅលើសេចក្តីសម្រេចស្តីពីកម្មវិធីបរមាណូកាលពីថ្ងៃទី១៤ខែកក្កដា ។
ក្រោយកិច្ចព្រមព្រៀងនោះប្រទេសជាច្រើនបានប្រជែងគ្នាស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចពីប្រទេសអីរ៉ង ពិសេសទៅលើថាមពលប្រេង។ នៅក្នុងកិច្ចព្រមព្រៀងនោះ រាល់ការដាក់ទណ្ឌកម្មទាំងឡាយត្រូវបានលុបចោលពិសេសទៅលើការដឹកជញ្ជូនប្រេង។ ទាំងនោះហើយបានធ្វើឲ្យផ្លាស់ប្តូរលើវិស័យឧស្សាហកម្មប្រេងនៅលើពិភពលោក ការផ្គត់ផ្គង់កាន់តែសម្បូរបែបនិងតម្លៃក៏កាន់តែប្រសើរផងដែរ។ ប៉ុន្តែតាមការវាយតម្លៃរបស់អ្នកឯកទេស វិស័យផលិតនៅទ្វីបអាស៊ីចាប់តាំងពីការផលិតយន្តហោះរហូតដល់ទៅការផលិតរថយន្តក៏ទទួលបានផលប្រយោជន៍ជាច្រើនផងដែរពីកិច្ចព្រមព្រៀងខាងលើ។
វិស័យឧស្សាហកម្មរថយន្តរបស់អីរ៉ងបានវិវឌ្ឍន៍រយ:ពេលជាង៥ទស្សវត្សកន្លងមកនិងជាទីផ្សារដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ អ៊ីរ៉ងបាននាំចេញរថយន្តដល់ទៅ១.៦លានគ្រឿងក្នុងឆ្នាំ២០១១និងនាំចូលជាងមួយលានគ្រឿងមុនពេលបណ្តាប្រទេសនៅតំបន់អឺរ៉ុបចាប់ផ្តើមអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ងជុំវិញកម្មវិធីបរមាណូដែលមានវិវាទ។ ទាំងនោះហើយកិច្ចព្រមព្រៀងគឺជាឱកាសសម្រាប់វស័យឧស្សាហកម្មរថយន្តនៅលើពិភពលោក។
តាមអ្នកឯកទេសវិភាគទីផ្សានៅទីក្រុងឡុងដ៏បានឲ្យដឹងថាប្រសិនបើកិច្ចព្រមព្រៀងត្រូវបានលុបចោលទាំងស្រុងនោះគឺជាឱកាសសម្រាប់ទីផ្សាររថយន្តនៅទ្វីបអាស៊ី ពិសេសគឺក្រុមហ៊ុនបរទេសមានឱកាសចូលទៅប្រកួតប្រជែងនៅទីនោះ។ក្រុមហ៊ុនធំៗដូចជាToyota, Hyundai ទទួលបានផលប្រយោជន៍ច្រើនជាងគេ។ ទីផ្សារអចលនទ្រព្យរបស់អីរ៉ងក៏បើកទូលាយគិតជាទឹកប្រាក់កើនឡើងរហូតដល់ទៅ ១៥.៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ គឺកើនឡើងទ្វេដងបើប្រៀបធៀននិងឆ្នាំ២០១៣ដែលមានតែ៨៨.៧ពាន់លានដុល្លារប៉ុណ្ណោះ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររបស់អីរ៉ងគឺជានយោបាយការបរទេសដើរត្រូវរបស់ប្រធានាធិបតីអូបាម៉ាក្នុងការបញ្ចប់ការប្រឈមមុខជាមួយប្រទេសដែលអាចនាំមកនូវផលប្រយោជន៍ជាច្រើនដល់អាមេរិកនិងសម្ព័ន្ធមិត្ត។
កិច្ចព្រមព្រៀងនាពេលកន្លងមកគេផ្តោតទៅលើចំណុចសំខាន់ៗចំនួន៣ ទី១ សុពលភាព នៃការអនុវត្តកិច្ចព្រមព្រៀង។ ប្រទេសមហាអំណាច ជាពិសេស អាមេរិកធ្លាប់ទាមទារចង់ត្រួតពិនិត្យ តាមដានកម្មវិធីនុយក្លេអ៊ែរ ក្នុងរយៈពេល ១៥ ឆ្នាំ ដើម្បីឲ្យប្រាកដថា អ៊ីរ៉ង់នឹងមិនឆ្លៀត បន្លំប្រើកម្មវិធីនុយក្លេអ៊ែរក្នុងបំណងយោធា ដើម្បីផលិតគ្រាប់បែកបរិមាណូ។ ប៉ុន្តែ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ បានបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រួតពិនិត្យ ក្នុងរយៈពេល យ៉ាងតិច ១០ឆ្នាំ។ ១០ឆ្នាំ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងផ្លូវការ គឺជារយៈពេល ដែលអ៊ីរ៉ង់ទាមទារចង់បាន។ ទី ២ គឺការដកទណ្ឌកម្មសេដ្ឋកិច្ចដែលសហគមន៍អន្តរជាតិដាក់ទៅលើអ៊ីរ៉ង់តាំង ពីឆ្នាំ ២០០៦មក។ អ៊ីរ៉ង់បានទាមទារឲ្យគេដកទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗ នៅក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ប៉ុន្តែ តាមកិច្ចព្រមព្រៀងចុងក្រោយថ្ងៃនេះ ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ នឹងត្រូវដកចេញ ជាបណ្តើរៗ គឺអាស្រ័យទៅលើសកម្មភាព របស់អ៊ីរ៉ង់។ បើសិនអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀង ទាំងអស់ នោះ គេរំពឹងថា ទណ្ឌកម្មសេដ្ឋកិច្ចដំបូង នឹងត្រូវដកចេញពីអ៊ីរ៉ង់ នៅចុងឆ្នាំនេះ។ ប៉ុន្តែ បើសិនអ៊ីរ៉ង់ រំលោភកិច្ចព្រមព្រៀង នោះ សហគមន៍អន្តរជាតិនឹងអាចដាក់ត្រលប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ អ៊ីរ៉ង់ តែក្នុងរយៈពេល ៦៥ថ្ងៃ។ ទី ៣ គឺនិយាយពីការពង្រឹងការត្រួតពិនិត្យតាមដានកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់។ តាមកិច្ចព្រមព្រៀង គឺទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិAIEA ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិដែលជាអ្នកដើរតួនាទី ត្រួតពិនិត្យ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុងកិច្ចព្រមព្រៀងថ្ងៃនេះ អ៊ីរ៉ង់បានសន្យាកាត់បន្ថយម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ានីញ៉ូមឲ្យបាន ២ភាគ៣ គឺ ពីចំនួន ១៩ ០០០ គ្រឿងមកនៅត្រឹម ជាង៥ពាន់គ្រឿង។ លើសពីនោះ អ៊ីរ៉ង់បានយល់ព្រមថា នឹងបើកឲ្យអ្នកជំនាញចូលទៅត្រួតពិនិត្យ ទីតាំងនុយក្លេអ៊ែររបស់យោធាអ៊ីរ៉ង។
បើទោះបីមានកិច្ចព្រមព្រៀងបែបណាក្តីតែមន្ត្រីជាន់ខ្ពស់អីរ៉ងនៅតែមិនទុកចិត្តអាមេរិកនោះឡើយ ខ្លាច អាមេរិកនិងលោកខាងលិចប្រក្រឡាស់ធ្វើឲ្យអីរ៉ងត្រូវបាត់បង់អ្វីគ្រប់យ៉ាង។មេដឹកនាំសាសនាដែលមានអត្ថិពលបំផុតនៅអីរ៉ងលោកអាលី ខាមេណី បានអំពាវនាវ ឱ្យប្រធានាធិបតីអ៊ីរ៉ង់ ប្រុងប្រយ័ត្ន កុំទុកចិត្តខ្លាំងពេលលើក្រុមប្រទេសមហាអំណាចដែលបានចុះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយគ្នា។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានទទួលការស្វាគមន៍ជាទូទៅ។ ពលរដ្ឋអ៊ីរ៉ង់ផ្ទាល់ក៏កំពុងរង់ចាំភ្លក្សរសជាតិជីវិតគ្មានទណ្ឌកម្ម សេដ្ឋកិច្ច ប៉ុន្តែសម្រាប់អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោក អាលី ខាមេណី ដែលបានសរសេរលិខិតមួយទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ គេមិនត្រូវទុកចិត្តពេកទេលើប្រទេសមហាអំណាចមួយចំនួន តែមិនបានបញ្ជាក់ឈ្មោះប្រទេសឱ្យចំឡើយៗ ប៉ុន្តែបុរសខ្លាំងរបស់ អ៊ីរ៉ង់ កន្លងមកតែងបង្ហាញភាពប្រុងប្រយ័ត្នខ្លាំងនឹងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនោះជាជោគជ័យបំផុតរបស់ប្រធានាធិបតីអូបម៉ាហើយក៏ជាការបើកផ្លូវប្រវត្តិសាស្ត្រសម្រាប់មេដឹកនាំក្រោយរបស់អាមេរិកអភិវឌ្ឍន៍សេដ្ឋកិច្ចអាមេរិកឲ្យកាន់តែប្រសើរថែមទៀត។ មេដឹកនាំក្រោយរបស់អាមេរិកដែលគេសង្ឃឹមថាអាចជាលោកស្រីហ៊ីលឡារីគ្លីនតុន ពេលនោះមិនចាំបាច់ខ្វល់ខ្វាយពីវិវាតជាមួយអីរ៉ងនិងគុយបាទៀតឡើយ៕