Iran អបអរសាទរការសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចព្រមព្រៀងបរមាណូអីរ៉ង

ចែករំលែក៖

កាលពីថ្ងៃទី​២០ ខែកក្កដា ក្រសួងការបរទេសអីរ៉ងបានអបអរសាទរដល់អង្គការសហប្រជាជាតិដែលបានចេញសេចក្តីសម្រេចស្តីពីកិច្ចព្រមព្រៀងបរមា​ណូអីរ៉ងនាពេលកន្លងមក។
នៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ អីរ៉ងនឹងគោរពកិច្ចព្រមព្រៀងឲ្យបានល្អ បំផុត ហើយជឿជាក់ថា​អីរ៉ងនឹងផ្លាស់ប្តូរទស្សន:ទៅលើទំនាក់ទំនងអន្តរជាតិ។
ជាមួយនឹងសម្លេងគាំទ្រ​១៥សម្លេង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​កាលពីរសៀលថ្ងៃទី​២០ខែកក្កដា បានអនុម័តទៅលើសេចក្តីសម្រេចស្តីពីកម្មវិធីបរមាណូកាលពីថ្ងៃទី​១៤ខែកក្កដា ​។
ក្រោយកិច្ចព្រមព្រៀងនោះប្រទេសជាច្រើនបានប្រជែងគ្នាស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចពីប្រទេសអីរ៉ង ពិសេសទៅលើថាមពលប្រេង។ នៅក្នុងកិច្ចព្រមព្រៀងនោះ រាល់ការដាក់ទណ្ឌកម្មទាំងឡាយត្រូវបានលុបចោលពិសេសទៅលើការដឹកជញ្ជូនប្រេង។ ទាំងនោះហើយបានធ្វើឲ្យផ្លាស់ប្តូរលើវិស័យឧស្សាហកម្មប្រេងនៅលើពិភពលោក ការផ្គត់ផ្គង់កាន់តែសម្បូរបែបនិងតម្លៃក៏កាន់តែប្រសើរផងដែរ។ ប៉ុន្តែតាមការវាយតម្លៃរបស់អ្ន​កឯកទេស វិស័យផលិតនៅទ្វីបអាស៊ីចាប់តាំងពីការផលិតយន្តហោះរហូតដល់ទៅការផលិតរថយន្ត​ក៏ទទួលបានផលប្រយោជន៍ជាច្រើនផងដែរពីកិច្ចព្រមព្រៀងខាងលើ។
វិស័យឧស្សាហកម្មរថយន្តរបស់អីរ៉ងបានវិវឌ្ឍន៍រយ:ពេលជាង​៥ទស្សវត្សកន្លងមកនិងជាទីផ្សារដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ អ៊ីរ៉ងបាននាំចេញរថយន្តដល់ទៅ​១.៦លានគ្រឿងក្នុងឆ្នាំ​២០១១និងនាំចូល​ជាងមួយលានគ្រឿងមុនពេលបណ្តាប្រទេសនៅតំបន់អឺរ៉ុបចាប់ផ្តើមអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេស​អីរ៉ងជុំវិញកម្មវិធីបរមាណូដែលមានវិវាទ។ ទាំងនោះហើយកិច្ចព្រមព្រៀងគឺជាឱកាសសម្រាប់​វស័យឧស្សាហកម្មរថយន្តនៅលើពិភពលោក។
តាមអ្នកឯកទេសវិភាគទីផ្សានៅទីក្រុងឡុងដ៏បានឲ្យដឹងថា​ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានលុបចោល​ទាំងស្រុងនោះគឺជាឱកាសសម្រាប់ទីផ្សាររថយន្តនៅទ្វីបអាស៊ី ពិសេសគឺក្រុមហ៊ុនបរទេសមាន​ឱកាសចូលទៅប្រកួតប្រជែងនៅទីនោះ។ក្រុមហ៊ុនធំៗដូចជា​Toyota, Hyundai ទទួលបានផលប្រយោជន៍ច្រើនជាងគេ។ ទីផ្សារអចលនទ្រព្យរបស់អីរ៉ងក៏បើកទូលាយគិតជាទឹកប្រាក់កើនឡើងរហូត​ដល់ទៅ ១៥.៤៤ពាន់លានដុល្លារក្នុងឆ្នាំ​២០១៦ គឺកើនឡើងទ្វេដងបើប្រៀបធៀននិងឆ្នាំ​២០១៣ដែលមាន​តែ៨៨.៧ពាន់លានដុល្លារប៉ុណ្ណោះ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររបស់អីរ៉ងគឺជានយោបាយការបរទេសដើរត្រូវរបស់ប្រធានាធិបតីអូបាម៉ា​ក្នុងការបញ្ចប់ការប្រឈមមុខជាមួយប្រទេសដែលអាចនាំមកនូវផលប្រយោជន៍ជាច្រើនដល់អាមេរិក​និងសម្ព័ន្ធមិត្ត។
កិច្ចព្រមព្រៀងនាពេលកន្លងមកគេផ្តោតទៅលើចំណុចសំខាន់ៗចំនួន​៣ ទី១ សុពលភាព នៃការអនុវត្ត​កិច្ចព្រមព្រៀង។ ប្រទេស​មហាអំណាច ជាពិសេស អាមេរិក​ធ្លាប់​ទាមទារ​ចង់​ត្រួតពិនិត្យ តាមដាន​កម្មវិធី​នុយក្លេអ៊ែរ ក្នុងរយៈពេល ១៥ ឆ្នាំ ដើម្បី​ឲ្យ​ប្រាកដ​ថា អ៊ីរ៉ង់​នឹង​មិន​ឆ្លៀត បន្លំ​ប្រើ​កម្មវិធី​នុយក្លេអ៊ែរ​ក្នុង​បំណង​យោធា ដើម្បី​ផលិត​គ្រាប់បែក​បរិមាណូ។ ប៉ុន្តែ នៅក្នុង​កិច្ចព្រមព្រៀង​ចុងក្រោយ បាន​បញ្ជាក់ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នឹង​ត្រួតពិនិត្យ ក្នុង​រយៈពេល យ៉ាង​តិច ១០ឆ្នាំ។ ១០ឆ្នាំ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ផ្លូវការ គឺ​ជា​រយៈពេល ដែល​អ៊ីរ៉ង់​ទាមទារ​ចង់បាន។ ទី ២ គឺ​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហគមន៍​អន្តរជាតិ​ដាក់​ទៅលើ​អ៊ីរ៉ង់​តាំង ពី​ឆ្នាំ ២០០៦​មក។ អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​គេ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ភ្លាមៗ នៅ​ក្រោយ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង។ ប៉ុន្តែ តាម​កិច្ចព្រមព្រៀង​ចុងក្រោយ​ថ្ងៃនេះ ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ នឹង​ត្រូវ​ដក​ចេញ ជា​បណ្តើរៗ គឺ​អាស្រ័យ​ទៅលើ​សកម្មភាព របស់​អ៊ីរ៉ង់។ បើសិន​អ៊ីរ៉ង់​គោរព​តាម​កិច្ច​ព្រមព្រៀង ទាំងអស់ នោះ គេ​រំពឹងថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ដំបូង នឹង​ត្រូវ​ដកចេញ​ពី​អ៊ីរ៉ង់ នៅ​ចុងឆ្នាំ​នេះ។ ប៉ុន្តែ បើសិន​អ៊ីរ៉ង់ រំលោភ​កិច្ចព្រមព្រៀង នោះ សហគមន៍​អន្តរជាតិ​នឹង​អាច​ដាក់​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ អ៊ីរ៉ង់ តែ​ក្នុង​រយៈពេល ៦៥​ថ្ងៃ។ ​ទី ៣ គឺ​និយាយ​ពីការពង្រឹង​ការត្រួតពិនិត្យ​តាមដាន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ អ៊ីរ៉ង់។ តាម​កិច្ចព្រមព្រៀង គឺ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិAIEA ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ដែល​ជាអ្នកដើរតួនាទី ត្រួតពិនិត្យ កម្មវិធីនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

នៅ​ក្នុង​កិច្ចព្រមព្រៀង​ថ្ងៃនេះ អ៊ីរ៉ង់​បាន​សន្យា​កាត់បន្ថយ​ម៉ាស៊ីន​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ឲ្យ​បាន ២ភាគ៣ គឺ ពី​ចំនួន ១៩ ០០០ គ្រឿង​មក​នៅ​ត្រឹម ជាង​៥ពាន់​គ្រឿង។ លើស​ពី​នោះ អ៊ីរ៉ង់​បាន​យល់ព្រម​ថា នឹង​បើក​ឲ្យ​អ្នកជំនាញ​ចូល​ទៅ​ត្រួតពិនិត្យ ទីតាំង​នុយក្លេអ៊ែរ​របស់​យោធា​អ៊ីរ៉ង។
បើទោះបីមានកិច្ចព្រមព្រៀងបែបណាក្តីតែមន្ត្រីជាន់ខ្ពស់អីរ៉ងនៅតែមិនទុកចិត្តអាមេរិកនោះឡើយ ខ្លាច អាមេរិកនិងលោកខាងលិចប្រក្រឡាស់ធ្វើឲ្យអីរ៉ងត្រូវបាត់បង់អ្វីគ្រប់យ៉ាង។មេដឹកនាំសាសនាដែលមានអត្ថិពលបំផុតនៅអីរ៉ងលោកអាលី ខាមេណី បាន​អំពាវនា​វ​ ឱ្យ​ប្រធានាធិបតី​អ៊ីរ៉ង់ ប្រុង​ប្រយ័ត្ន កុំ​ទុក​ចិត្ត​ខ្លាំង​ពេល​លើ​ក្រុម​ប្រទេស​មហាអំណាច​ដែល​​បានចុះ​ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​គ្នា។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ទទួល​ការ​ស្វាគមន៍​​ជា​ទូទៅ។ ពលរដ្ឋ​អ៊ីរ៉ង់ផ្ទាល់​ក៏​កំពុង​រង់​ចាំ​ភ្លក្ស​រសជាតិ​ជីវិត​គ្មាន​ទណ្ឌកម្ម ​សេដ្ឋកិច្ច ប៉ុន្តែ​សម្រាប់អគ្គមគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក អាលី ខាមេណី ដែល​បាន​សរសេរ​លិខិត​មួយ​ទៅកាន់​​ប្រធានាធិបតី​អ៊ីរ៉ង់ ​គេ​មិន​ត្រូវ​ទុក​ចិត្ត​ពេកទេ​លើ​ប្រទេស​មហាអំណាច​មួយ​ចំនួន តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស​ឱ្យ​ចំឡើយៗ ប៉ុន្តែ​បុរស​ខ្លាំង​របស់​ អ៊ីរ៉ង់ កន្លងមក​តែង​បង្ហាញ​ភាព​​ប្រុង​ប្រយ័ត្នខ្លាំង​នឹង​សហរដ្ឋ​អាមេរិក។
កិច្ចព្រមព្រៀងនោះជាជោគជ័យបំផុតរបស់ប្រធានាធិបតីអូបម៉ា​ហើយក៏ជាការបើកផ្លូវប្រវត្តិសាស្ត្រសម្រាប់មេដឹកនាំក្រោយរបស់អាមេរិកអភិវឌ្ឍន៍សេដ្ឋកិច្ចអាមេរិកឲ្យកាន់តែប្រសើរថែម​ទៀត។ មេដឹកនាំក្រោយរបស់អាមេរិកដែលគេសង្ឃឹមថា​អាចជាលោកស្រីហ៊ីលឡារីគ្លីនតុន ពេលនោះមិនចាំបាច់ខ្វល់ខ្វាយពីវិវាតជាមួយអីរ៉ងនិងគុយបាទៀតឡើយ៕

20150721-114330.jpg

...

20150721-114333.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print