Arsenal បានត្រឹមស្មើ Crystal Palace ក្នុងទឹកដីយ៉ាងលំបាក

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានប្រកួតស្មើជាមួយក្រុម Crystal Palace ក្នុងទឹកដីរបស់ខ្លួនយ៉ាងលំបាកក្នុងលទ្ធផល២ទល់២ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៨ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលានេះនៅឯកីឡដ្ឋាន Emirates ។

ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះកាំំភ្លើងធំ Arsenal បានព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវ។ ការប្រកួតបានចាប់ផ្តើមបានតែ៨នាទីប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang រកបាន១គ្រាប់នាំមុខឲ្យ Arsenal ហើយលទ្ធផល១ទល់០នេះបានបន្តរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Crystal Palace បានសម្រុកឡើងវិញ និងមានឱកាសរកបានគ្រាប់បាល់១គ្រាប់សងវិញដោយកីឡាករ Christian Benteke នៅនាទីទី៥០។ នៅនាទីទី៧៣ កីឡាករ Odsonne Edouard មានឱកាសរកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុមភ្ញៀវនាំមុខ២ទល់១ ដែលជាហេតុនាំឲ្យក្រុមកាំភ្លើងធំព្យាយាមស្វែងរកគ្រាប់បាល់តាមស្មើវិញ។

ការប្រកួតជិតនឹងចប់ទៅហើយ ក្រុមកាំភ្លើងធំ Arsenal រកបានគ្រាប់បាល់១គ្រាប់ក្នុងម៉ោងបន្ថែមនាទីទី៩០+៥ ដោយកីឡាករដូរចូលថ្មី Alexandre Lacazette ហើយ១គ្រាប់នេះគឺជាគ្រាប់ដែលនាំឲ្យក្រុមកាំភ្លើងធំទទួលបាន១ពិន្ទុបន្ថែមសម្រាប់ការប្រកួតសប្តាហ៍ទី៨ នៅលីកកំពូលអង់គ្លេសផងដែរ ។

លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំឡើងឈរចំណាត់ថ្នាក់លេខ១២ មាន១១ពិន្ទុក្នុង៨ប្រកួតកន្លងមក ខណៈដែលក្រុម Crystal Palace ឈរចំណាត់ថ្នាក់លេខ១៤បណ្តោះអាសន្នមាន៨ពិន្ទុ។ ក្រុមកាំភ្លើងធំនឹងត្រូវប៉ះក្រុម Aston Villa ក្នុងទឹកដីនៅថ្ងៃទី២៣ ខែតុលាខាងមុខ រីឯក្រុម Crystal Palace នឹងត្រូវប៉ះក្រុមភ្ញៀវ Newcastle United នៅថ្ងៃទី២៣ ខែតុលាដែរ ៕

...

(រូបភាព ៖ BBC Sport)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print