ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងករណីចែកចាយគ្រឿងញៀនខុសច្បាប់ក្នុងនោះម្នាក់ចាប់តាមដីកាតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងក្នុងអង្គភាពបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងអនុវត្តដីកាឃាត់ខ្លួនជនសង្ស័យ ០១នាក់ ស្ថិតនៅចំណុចភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនសង្ស័យជាមុខសញ្ញារក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ គា សុធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ (ជាអ្នករក្សាទុកគ្រឿងញៀន) ។ ២-ឈ្មោះ ជា តារា ហៅ បារាំង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៣-ឈ្មោះ រើន ថងឌី  ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ (ជាអ្នករក្សាទុកគ្រឿងញៀន និងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៩៧ ត.ព្រ ប្រព្រឹត្តនៅត្រង់ភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១) ។
សមត្ថកិច្ចបានឲ្យដឹងថា
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០៣គ្រឿង
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-ប្រាក់ខ្មែរ ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងទាំងអស់ត្រូវបាននគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print