តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋអាមេរិក បានព្រមានថាអាមេរិកនឹងចាក់នៅក្នុងសង្គ្រាមត្រជាក់ជាក់ជាមួយចិន នៅទស្សវត្សរ៍ខាងមុខ ក្រោយទីក្រុងប៉េកាំងបាញ់សាកល្បងមីស៊ីលល្បឿនលឿនអាចបំពាក់ក្បាល់គ្រាប់បរមាណូ។ ក្រុមចារកិច្ចអាមេរិកបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅការបាញ់សមីស៊ីលសាកល្បងខាងលើរបស់ចិន ដែលជាការគំរាមកំហែងដល់អាមេរិក។ តំណាងរាស្ត្រ Mike Gallagher បានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីល ដូចជាការអំពាវនាវឲ្យអាមេរិកធ្វើសកម្មភាព។ លោកបន្តទៀតថា «ប្រសិនបើយើងមិនមានសកម្មភាពនៅពេលនេះទេ យើងនឹងចាញ់នៅក្នុងសង្គ្រាមត្រជាក់ជាមួយចិនក្នុងមួយទសវត្សរ៍ខាងមុខ ។ កម្លាំងទាហានប្រជាជនចិនមានសមត្ថភាពកម្ទេចប្រព័ន្ធការពារមីស៊ីលរបស់យើង ក៏ដូចជាការគំរាមកំហែងដល់ទឹកដីអាមេរិកតាមរយៈការវាយប្រហារដោយមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ ។ កាលពីសប្តាហ៍កន្លងមកសារព័ត៌មាន Financial Times បានផ្សាយថា នៅខែសីហាឆ្នាំ២០២១ ចិនបានសាកល្បងមីស៊ីលល្បឿនលឿន ហោះហើរជុំវិញពិភពលោកក្នុងលំហអាកាសទាបនៃផែនដី ហើយទៅកម្ទេចគោលដៅដែលបានគ្រោងទុកក្នុងល្បឿនលឿន ដោយមិនមានប្រព័ន្ធរ៉ាដាណាមួយចាប់បាននោះឡើយ។ ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់នៅទីក្រុង Tbilisi ប្រទេស Georgia បានបញ្ជាក់ថា កម្លាំងទាហានអាមេរិកតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពរបស់ចិន។ លោកបន្តទៀតថា «យើងបានតាមដានរាល់ការអភិវឌ្ឍន៍ឃ្លាំងអាវុធរបស់ចិន ក៏ដូចជាប្រព័ន្ធដែលធ្វើឲ្យតានតឹងនៅក្នុងតំបន់ទាំងមូល។ ចិនគឺជាឧបស័គ្គរបស់យើងហើយយើងចាំបាច់ត្រូវតែផ្តោតការយកចិត្តទុកដាក់មកលើបញ្ហាទាំងនេះ»៕ដោយ៖សាធី
រូបថត៖Rod Lamkey/CNP/MEGA.
រូបថត៖ SCMP.