អាជ្ញាធរខណ្ឌមានជ័យ បន្តចុះបាញ់លាងសំអាតផ្លូវចំនួន២ខ្សែ ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការដឹកនាំផ្ទាល់ពីសំណាក់ពី លោក ពេជ្រ កែវមុនី អភិបាល នៃ គណៈអភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣កើត ខែ អស្សុជ ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ឱ្យ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ការិយាល័យសាធារណការខណ្ឌ បន្តចុះបាញ់លាងសំអាតផ្លូវ ចំនួន ២ខ្សែក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា ការចុះបាញ់លាងសំអាតផ្លូវ ចំនួន ២ខ្សែនោះ រួមមាន ៖
១. តាមបណ្តោយមហាវិថី សម្តេច តេជោ (ផ្លូវ ៦០ម៉ែត្រ)ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ។

២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុននាង (ផ្លូវ ៣០ម៉ែត្រ) ក្នុងការចុះបាញ់ និងលាងសម្អាតផ្លូវនេះដែរបានប្រើប្រាស់ រថយន្ត បាញ់ទឹក របស់សាលាខណ្ឌ ចំនួន ០២គ្រឿង , សាស៊ើ ចំនួន ០១គ្រឿង , រថយន្ត បោសសំអាតផ្លូវ ចំនួន ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹករបស់ មន្ទីរសាធារណៈការ រាជធានីភ្នំពេញចំនួន ០៤គ្រឿងផងដែរ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print