រដ្ឋបាលខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ​៖ ដោយយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ បានចាត់ឱ្យ​លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ ) ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់​ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០​ និង០០នាទី ដល់ម៉ោង២២​ និង០០នាទី។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានឱ្យដឹងថា​ ជាក់ស្ដែង​កម្លាំង​ចម្រុះ​រកឃើញមធ្យោបាយឆ្លងកាត់សរុប១៤៥ចំនួនគ្រឿង ​( រថយន្ត៥៥គ្រឿង និង ម៉ូតូ៩០គ្រឿង ) ។

ប្រភពដដែល​ បន្តថា​ ក្នុងប្រតិបត្តិការនោះ​ចប់​ កម្លាំងជំនាញ​បានធ្វេីការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ គ្មាន។​ ចំណែក​លទ្ធផល៖​ អ្នកកាន់កាប់អាវុធឆ្លងកាត់ គ្មាន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print