ភ្នំពេញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ សូមបន្តយកចិត្តទុកដាក់អនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីបង្កើតឲ្យមាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ” យកឈ្នះសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕