លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នាអនុវត្តឲ្យបាននូវវិធានការរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញ

ចែករំលែក៖

ភ្នំពេញ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកស្រីឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងមន្រ្តីរាជការ បានអញ្ជើញចូលបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅវត្តវិហារសំណរ ស្ថិតក្នុងភូមិ វិហារហ្លួង ឃុំ វិហារ ហ្លួង ស្រុក ពញាឮ ខេត្ត កណ្ដាល នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ។

លោកស្រីក៏បានមានប្រសាសន៍ថា ៖ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យើងសង្កេតឃើញថា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការរបស់រដ្ឋាភិបាល ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទើបបានបញ្ជប់ទៅកាលពីសប្តាហ៍មុននេះ បានធ្វើឲ្យចំនួនអត្រាឆ្លងប្រចាំថ្ងៃបានថយចុះជាលំដាប់ ស្របពេលដែលប្រជាពលរដ្ឋជាង ១៣លាន៦សែននាក់ បានទទួលការចាក់វ៉ាក់សាំងផងដែរ ។

លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ដើម្បីចូលរួមនូវការកាត់ផ្តាច់នូវការចម្លងជំងឺកូវដ ១៩ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញ ។

ឆ្លៀតក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស សូមឲ្យប្រទេសជាតិរួចចាកផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត ជៀសផុតពីទឹកជំនន់ និងនាំមកវិញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print