ចិនផ្ទុះករណីឆ្លងកូវីដ១៩ ជាថ្មីក្រោយរកឃើញករណីឆ្លងនៅក្នុងសហគមន៍៣០នាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីគណកម្មការសុខាភិបាលចិន NHC នៅថ្ងៃទី ២០ខែតុលា បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះបានរកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មីចំនួន ៣០នាក់ គឺកើនឡើង៥នាក់បើប្រៀបធៀងនឹងថ្ងៃទី១៩ខែតុលា ។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន១៧នាក់ក្នុងសហគមន៍ ក្រៅពីនេះគឺនាំចូលពីក្រៅប្រទេស។ ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង១៧នាក់ គឺមាននៅក្នុងទីក្រុងប៉េកាំង កាន់ស៊ូ យូណាន។ នេះជាករណីផ្ទុះថ្មីនៅក្នុងប្រទេសចិន ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ ១៩ ប្រភេទដែលតា នៅតាមបណ្តាខេត្តភាគឦសាន្ត និងខេត្តឆ្នេរសមុទ្រ។ ករណីឆ្លងថ្មីផ្ទុះចេញពីអ្នកទេសចរវ័យចំណាសមកពីទីក្រុងសៀងហៃ ។ មនុស្សវ័យចំណាស៧នាក់បានធ្វើដំណើរពីទីក្រុងសៀងហៃ ដោយបានធ្វើដំណើរឆ្លងកាត់ខេត្ត Ejin Banner ជាប់ព្រំដែនប្រទេសម៉ុងហ្គោលី។ ដោយឡែកនៅទីក្រុងប៉េកាំងបានរកឃើញករណីវិជ្ជមានកូវីដ១៩ ម្នាក់ នាថ្ងៃទី ១៩ខែតុលា ហើយនេះជាករណីឆ្លងដំបូងបង្អស់ក្នុងទីក្រុងប៉េកាំង ក្នុងរយៈពេល ៧០ថ្ងៃកន្លងមក។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានតាមដានយ៉ាងយកចិត្តទុកដាក់ដល់អ្នកដែលជាប់ពាក់ព័ន្ធ ដោយខ្លាចចម្លងទៅអ្នកផ្សេងទៀត៕ដោយ៖ធីរីណា
រូបថត៖Reuters.
រូបថត៖The Straits Times.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print