រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល÷លោក ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ បានប្រគល់ធុងចម្រោះទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល។

លោកនាយកវិទ្យាល័យហ៊ុនសែនតាខ្មៅ បានឱ្យដឹងថា ធុងចម្រោះទឹកស្អាតនៅក្នុងសាលាមានអត្ថប្រយោជន៍សំខាន់ក្នុងការជួយដល់បរិស្ថានជាច្រើនដូចជាសាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ និងសុវត្ថិភាពសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូបរិភោគ បានកាត់បន្ថយការចំណាយថវិកាក្នុងការទិញទឹកបរិភោគ ក៏ដូចជាជួយកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក។

លោក ជួប ប៉ារីស៍ លើកឡើងថា ក្រសួង បរិស្ថានមានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងសាលមេត្រីបរិស្ថាន។ គម្រោងនេះ ចូលរួមសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក ជួប ប៉ារីស៍ បានជួបសំណេះសំណាល និងចែកជូនសម្ភារៈអប់រំ សៀវភៅ សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា រួមជាមួយវត្ថុអនុស្សាវរីយ៍ ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់វិទ្យាល័យក្រុងតាខ្មៅផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print