លោក ហ៊ុនម៉ានី បានបន្តកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ ស.ស.យ.ក. រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ zoom meeting

ចែករំលែក៖

ភ្នំពេញ, រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ ស.ស.យ.ក. រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ zoom meeting ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. អមដោយ សមាជិក សមាជិកាអចិន្រ្តៃយ៍ជាច្រើនរូប ព្រមជាមួយប្រធាន ស.ស.យ.ក. រាជធានី-ខេត្ត ចំនួន ១៣ បន្ថែមទៀត ។

ក្នុងរយៈពេល ២ ថ្ងៃ កិច្ចប្រជុំបានកត់សម្គាល់នូវការចូលរួមរបស់សមាជិក សមាជិកា នៃបណ្តារាជធានី-ខេត្ត ក្នុងរយៈកាលកន្លងទៅ ដែលតាមរយៈសកម្មភាពទាំងអស់នេះ បានទទួលបាននូវការសាទរពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ស.ស.យ.ក. រាជធានី-ខេត្ត បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសង្គមមានប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។ ឯកសណ្ឋាន ស.ស.យ.ក. ក្លាយទៅជានិមិត្តរូបនៃក្រុមការងារយុវជនស្ម័គ្រចិត្តដែលតែងតែមានវត្តមាននៅរាល់ពេលដែលប្រជាពលរដ្ឋត្រូវការជំនួយ ក្នុងគ្រាលំបាក។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ានី បានថ្លែងកោតសរសើរចំពោះការលះបង់ និងចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប និងបានលើកទឹកចិត្តឱ្យធ្វើការបន្តសកម្មភាពទាំងអស់នោះជាប់ជាប្រចាំតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះដែរ លោកក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការ រាជធានី-ខេត្ត បន្តធ្វើការចងក្រង និងផ្សព្វផ្សាយនូវសកម្មភាពចូលរួមរបស់សមាជិក សមាជិកា ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាកម្មវិធីផ្សេងៗដើម្បីជាការលើកទឹកចិត្តដល់សមាជិក សមាជិការបស់យើង ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទ MoEYS App ដែលជាការចូលរួមសហការរបស់ ស.ស.យ.ក. ជាមួយក្រសួងអប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់លើជីវភាពរបស់សមាជិក សមាជិកា ដែលជួបប្រទះការលំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ​-១៩ បន្តយកចិត្តទុកដាក់លើយុទ្ធនាការ “ពលរដ្ឋល្អ” និងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់កណ្តាលក្នុងការអនុវត្តគម្រោងបណ្ណសារអេឡេកត្រូនិកដើម្បីប្រសិទ្ធភាព និងសង្គតភាពការងាររបស់ ស.ស.យ.ក.។

សូមបញ្ជាក់ថា កិច្ចប្រជុំជាមួយស.ស.យ.ក. រាជធានី-ខេត្ត ត្រូវបានធ្វើឡើងរយៈពេល ២ ថ្ងៃ ដោយមានវត្តមានថ្នាក់ដឹកនាំ សមាជិកអចិន្រ្តៃយ៍ទទួលបន្ទុក រាជធានី-ខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ទាំង ២៥ ដើម្បីពិនិត្យ ពិភាក្សា និងទទួលអនុសាសន៍ដឹកនាំបន្ថែមសម្រាប់ការអនុវត្តការងារនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print