ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានបង្ហាញពីរូបថត១សន្លឹកជាប្រវត្តិសាស្រ្តកាលពី៣០ឆ្នាំ
មុនដែលមនុស្សខ្លះមិនយល់គួរស្វែងយល់
ឱយបានច្បាស់ ! គឺព្រះវររាជបិតាស្ថាបនិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសម្តេចដែលព្រះអង្គយាងមកកាន់មាតុប្រទេសមុនដំបូង ។
សូមបញ្ជាក់ថា, តាមរយៈនេះកូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត សូមចារឹកទុកក្នុងក្រាំងទំព័រមាសនៃប្រវត្តិសាស្រ្តកម្ពុជា និងក្នុងដួងចិត្ត ចំពោះព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលបានដឹកនាំចរចារខ្មែរគ្រប់ភាគីរហូតឈានដល់ការបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមព្រះរាជតម្រិៈតម្កល់ផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជាជាធំនៅគ្រប់កាលៈទេសៈ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, នេះជារូបថតប្រវត្តិសាស្រ្តកាលពី៣០ឆ្នាំ
មុនដែលមនុស្សខ្លះមិនយល់គួរស្វែងយល់
ឱយបានច្បាស់។
សូមជម្រាបថា, រូបភាពនៃការយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ (៣០ឆ្នាំមុន) ត្រូវបានធនាគារជាតិនៃកម្ពុជា សម្រេចដាក់បញ្ចូលនៅក្នុងក្រដាសប្រាក់ប្រភេទថ្មី «៣០០០០រៀល» ! ៕
ដោយ, សុខ ខេមរា