ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កំពុងបន្តចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, បន្ទាប់ពីក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទទួលបានការឧទ្ទេសនាពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ស្ដីពីការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី០៣(ដូសជំរុញ) បច្ចុប្បន្នក្រុមគ្រូពេទ្យបាននិងកំពុងបន្តចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលយុទ្ធនាការនេះប្រព្រឹត្តទៅក្នុងរយៈពេល១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

សូមជម្រាបផងដែរថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់របស់យើងនៅតែបន្តចូលរួមយ៉ាងសស្រាក់សស្រាំចំពោះយុទ្ធនាការនេះរហូតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូស គ្រប់ៗគ្នា ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

ជំនួសមុខឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ស.ស.យ.ក. សូមចូលរួមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជួយសម្របសម្រួលការងារដល់ក្រុមគ្រូពេទ្យ រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងផុសផុលក្នុងយុទ្ធនាការនេះ៕

...

 

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print