ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែតុលាឆ្នាំ២០១នេះ បានបង្ហាញផ្លាកសញ្ញាផ្លូវធំមានសិទ្ធិ៖ សញ្ញានេះសម្រាប់សម្គាល់ ផ្លូវធំមានផ្លូវតូចឆ្លងកាត់នៅខាងមុខ ដូចនេះអ្នកបើកបរដែលចេញពីផ្លូវតូច ត្រូវទុកសិទ្ធិអាទិភាពឱ្យអ្នកបើកបរមកពីផ្លូវធំទៅមុន។
ក្រសួង សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
ជាមួយគ្នានេះ ក្រសួងសាធារណការ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕
ដោយ៖សហការី