Mason Mount គ្រោងនឹងតម្លើងប្រាក់ខែយ៉ាងច្រើននៅ Chelsea នៅពេលដែលក្រុមពិភាក្សាអំពីការបន្តកិច្ចសន្យា

ចែករំលែក៖

ក្រុមតោខៀវ Chelsea ត្រូវបានគេរំពឹងថា យ៉ាងហោចណាស់ប្រាក់ខែរបស់ខ្សែបម្រើអង់គ្លេស Mason Mount រូបនេះនឹងកើនឡើងទ្វេដងនៅពេលពួកគេគ្រោងពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយ។

ក្រុមតោខៀវ Chelsea កំពុងរៀបចំកិច្ចចរចាកិច្ចសន្យាជាមួយកីឡាករMason Mount ហើយមានឆន្ទៈធ្វើឱ្យគាត់ស្ថិតក្នុងចំណោមកីឡាកររកចំណូលបានច្រើនបន្ទាប់ពីយុទ្ធនាការកីឡាករឆ្នើមប្រចាំឆ្នាំ២០២០-២០២១ របស់គាត់បង្ហាញភាពរីកចម្រើននិងទម្រង់លេងគួរឲ្យចាប់អារម្មណ៍។

បច្ចុប្បន្នកីឡាករវ័យ២២ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដំបូងដែលរកចំណូលបានទាបបំផុតដោយរកបានប្រហែល ៧៥.០០០ផោនក្នុងមួយសប្តាហ៍។ គាត់នៅសល់តែជាង២ឆ្នាំកន្លះប៉ុណ្ណោះលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។

មិនមានការផ្តល់ជូនកិច្ចសន្យាផ្លូវការណាមួយដែលត្រូវបានធ្វើឡើងចំពោះ Mount ខណៈដែលក្រុមតោខៀវ Chelsea កំពុងធ្វើការលើកិច្ចព្រមព្រៀងសម្រាប់ខ្សែការពារ Antonio Rudiger, Andreas Christensen និង Trevoh Chalobah ។

Mount ស្រឡាញ់ក្រុមតោខៀវ Chelsea ហើយនឹងរីករាយក្នុងការបន្តជាថ្មី ប៉ុន្តែទីបំផុតយល់ថា គាត់សមនឹងទទួលបានតម្លៃរួមជាមួយកីឡាករ Kai Havertz និង Timo Werner ។ ជាការពិតនៅក្នុងបន្ទប់ស្លៀកពាក់Mount ត្រូវបានគេដាក់រហស្សនាមថាជា “តារាប្រុស” ដោយមិត្តរួមអាជីពរបស់គាត់ដែលបានឃើញការសម្តែង និងការងាររបស់គាត់ទាំងពេលហ្វឹកហាត់ និងពេលប្រកួត។

ទន្ទឹមនឹងការឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុមតោខៀវដែលត្រូវបានអ្នកគាំទ្របោះឆ្នោតគាំទ្រ គាត់ក៏ឈ្នះពានរង្វាន់ជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League សម្រាប់ឆ្នាំ២០២០-២០២១ ផងដែរ។គាត់បានជួយក្រុមឈ្នះពានរង្វាន់ Champions League បានជួយក្រុមជម្រើសជាតិអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រនៅយូរ៉ូ២០២០ដែរ ៕

...

ដោយ៖ ភារៈ(រូបភាព ៖ goal.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print