នូវែលហ្សេឡង់ មានករណីវិជ្ជមានកូវីដ-១៩ជាង១០០នាក់ក្នុងមួយថ្ងៃជាលើកដំបូង

ចែករំលែក៖

រដ្ឋាភិបាលនូវែលហ្សេឡង់បានឆ្លងកាត់ដំណាក់កាលផ្ទុះកូវីដ-១៩ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ ពេលនេះនូវែលហ្សេឡង់បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ដល់ទៅជាង១០០នាក់ក្នុងមួយថ្ងៃជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩មក។
នៅថ្ងៃទី២១ខែតុលា នូវែលហ្សេឡង់បានប្រកាសថាមានអ្នកឆ្លងកូវីដ-១៩ រហូតដល់ទៅ ១០២នាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ ក្រសួងសុខាភិបាលនូវែលសាឡង់បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ដល់ទៅ៤៦នាក់ត្រូវចូលមន្ទីរពេទ្យដើម្បីព្យាបាល ក្នុងនោះមាន៧ករណីត្រូវព្យាបាលពិសេស ។ នេះជាតួលេខអាក្រក់បំផុតមិនធ្លាប់មានពីមុនមក។
ទីក្រុងដែលមានពលរដ្ឋរស់នៅច្រើនបំផុតគឺទីក្រុង Auckland គឺជាចំណុចកណ្តាលនៃការឆ្លងកូវីដ- ១៩ ដោយមានករណីឆ្លងដល់ទៅ ៩៤នាក់ ។ ចំណែក៨នាក់ផ្សេងទៀតស្ថិតនៅក្នុងតំបន់ Waikato ។
កាលពីថ្ងៃទី២០ខែតុលា នូវែលហ្សេឡង់បានរកឃើញករណីឆ្លងកូវីដ-១៩ តែ៦០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី២១ខែតុលា គឺមានករណីឆ្លងដល់ទៅ១០២នាក់។ ដោយមានករណីឆ្លងច្រើនរដ្ឋាភិបាលនូវែលហ្សេឡង់បានជំរុញពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត៕ ដោយសាធី

រូបថត៖Adam Bradley.

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print