ចិនលុបជើងហោះហើររាប់រយ បិទសាលារៀន ដោយសារតែការផ្ទុះកូវីដ ១៩ជាថ្មី

ចែករំលែក៖

នៅថ្ងៃទី ២១ខែតុលា ចិនបានសម្រេចលុបជើងហោះហើររាប់រយ បិទសាលារៀន បង្កើនការធ្វើតេស្ត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ពាក់ព័ន្ធនិងអ្នកទេសចរមួយក្រុម។

នៅថ្ងៃទី ២១ខែតុលា ចិនបានរកឃើញករណីឆ្លងកូវីដ ១៩ថ្មីចំនួន ១៣នាក់ ។ នេះជាថ្ងៃទី ៥ហើយ ដែលចិនរកឃើញករណីឆ្លងកូវីដ ១៩ថ្មី នៅតំបន់ភាគខាងលិចនិងភាគពាយ័ព្យនៃប្រទេសចិន។ ការផ្ទុះកូវីដ១៩ថ្មី គឺជាប់ពាក់ព័ន្ធពីរនាក់ប្តឹងប្រព័ន្ធអ្នកទេសចរ ហោះហើរពីទីក្រុងសៀងហៃទៅកាន់ ទីក្រុង Xi’an និង Gansu ។ អ្នកដែលជាប់ពាក់ព័ន្ធដោយប្រយោលមាននៅក្នុងខេត្តក្រុងចំនួន៥ មានទាំងទីក្រុងប៉េកាំងផងដែរ។

ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ មន្ត្រីក្នុងតំបន់បានសម្រេចធ្វើតេស្ត ជាទ្រង់ទ្រាយធំដល់ពលរដ្ឋ ។ ទន្ទឹមនឹងនោះ ក៏បានសម្រេចបិទទ្វារ ទីតាំងទេសចរណ៍ សាលារៀន កន្លែងកម្សាន្ត…នៅក្នុងតំបន់មួយចំនួនត្រូវបានបិទខ្ទប់ផងដែរ។

ជាមួយគ្នានេះដែរតំបន់ជើងហោះហើរប្រមាណ៦០% នៅអាកាសយានដ្ឋានទីក្រុង Xian និង Gansu ត្រូវបានលុបចោល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ទ្រង់ទ្រាយធំពិបាក់ទបស្កាត់៕ដោយ៖សាធី

រូបថត៖AFP.

...


រូបថត៖Tân Hoa Xã.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print