រដ្ឋបាលខេត្តកោះកុង បើកវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ក្រុង ស្រុក

ចែករំលែក៖

ខេត្តកោះកុង: យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា, នាថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ក្រុង ស្រុក របស់ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការតាមដានត្រួតពិនិត្យ និងបង្ហាញពី វឌ្ឍនភាព ក្នុងឆ្នាំ២០២១នេះ ក្នុងការឆ្លើយតបនឹង ចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំខេត្ត(២០២០-២០២៤ ដែរឬទេ? វេទិកាពិគ្រោះយោបល់ នេះ នឹងបង្ហាញជូន នៅលទ្ធផលនៃការអនុវត្តគម្រោងនានារបស់រដ្ឋបាលខេត្ត វិស័យពាក់ព័ន្ធនានាក្នុងខេត្ត។ វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយ ដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំ រំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលត្រូវបានអនុវត្តប្រកបដោយ តម្លាភាព មានការចូលរួម មានសង្គតិភាព ពិសេសគឺពង្រឹងការអនុវត្តនូវគោលការណ៍ ទាំង៩ចំនុច និង វប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរការប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាឱកាសមួយដ៏វិសេសវិសាលបំផុតដែល រដ្ឋបាលខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់នេះឡើងក្នុងគោលបំណង

-ពិនិត្យ និងកែសម្រួល សេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២២-២០២៤)

-ពិគ្រោះនិងផ្តល់យោបល់លើការរៀបចំតារាងនានាពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ឋនានា

-កៀរគរធនធាន សម្រាប់គាំទ្រតម្រោងវិនិយោតដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក សម្របសម្រួល និងបក្សីគ្នា រវាងគម្រោងនៃកម្មវិធីវិនិយោតខេត្ត ជាមួយនិងគម្រោងនៃកម្មវិធី វិនិយោគក្រុង ស្រុក តម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។

សមិទ្ធផល វឌ្ឍនភាពការរីកចម្រើននៃការអភិវឌ្ឍន៍ខេត្តយើងនេះ ពិតជាបានរួមចំណែក យ៉ាងសកម្ម ពីសំណាក់ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ពីប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគី ពាក់ព័ន្ធនានាក្នុងខេត្ត ទាំងនេះសបញ្ជាក់ឲ្យឃើញច្បាស់នូវសាមគ្គីភាពយ៉ាងរឹងមាំ ល្អរវាងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ជាពិសេសវិស័យឯកជន សប្បុរជននានា ដែលបានរួមសហការ កសាងស្ថាបនាអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ របស់យើងឲ្យកាន់តែរឹងមាំ ដើម្បីបង្កើន ការងារប្រាក់ចំណូល លើកកម្ពស់ ជីវភាពរស់នៅ និង កាត់បន្ថយការធ្វើចំណាកស្រុក ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ លោក លោកស្រី អ្នកចូលរួមទាំងអស់ត្រូវ ចូលរួមអោយបានជាប់លាប់ តាមរយៈការចូលរួមពិភាក្សា ផ្តល់យោបល់ ផ្តល់ធាតុចូល ព្រមទាំងស្វែងយល់ពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ។

ក្នុងនាមអាជ្ញាធរខេត្ត នូវតែមានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះចំណាត់ការប្រកបដោយ ភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយ៉ាងជោគជ័យនូវ វិធានការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ការដោះស្រាយបញ្ហាសង្គមផ្សេងៗ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ជាដើម បើទោះបីជាវិបត្តិជំងឺកូវីដ-១៩ ធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ប្រទេស ក៍ ដូចជាខេត្តក៏ដោយ ធ្វើអោយចំនួនគ្រួសារក្រីក្រ មានការកើនឡើងគួរអោយកត់សម្គាល់ ក្នុងអំឡុងពេល កូវីដ-១៩ នេះក៍ដោយ ក៍រាជរដ្ឋាភិបាល នៅតែអនុវត្តគោលនយោបាយគាំពារសង្គមជួយឧបត្ថម្ភកម្មករនិយោជិត ដែលរងផលប៉ះពាល់ក្នុងពេលព្យួរការងារ គ្រួសារជួបការលំបាកបងប្អូនអតីតយុទ្ធជន និង ពិការមានជីវភាពខ្វះខាត ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ២ឆ្នាំ ជាពិសេសគ្រួសារដែលជួបការ លំបាកបញ្ហា សេដ្ឋកិច្ចក្នុងពេលកូវីដ-១៩ យើងសង្ឃឹមថាជីវភាពរស់នៅ ក៍ដូចជាចំណូល របស់ប្រជា ពលរដ្ឋ នឹងមានភាពប្រសើរឡើង តាមរយៈការដាក់ចេញយន្តការបន្ទាន់នានា ក្នុងកម្មវិធីវិនិយោគបីឆ្នាំ រំកិល ២០២២-២០២៤របស់ខេត្ត សំដៅធ្វើយ៉ាងណាជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋនឹងថយចុះវិញនៅក្រោយភាពស្ងប់ស្ងាត់នៃជំងឺ កូវីដ-១៩ បានធូរស្រាលនាពេលខាងមុននេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print