ក្រុមហង្សក្រហម Liverpool នឹងសម្លឹងរកការបន្តចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងរដូវកាល Premier League នៅរាត្រីថ្ងៃអាទិត្យនេះ នៅពេលដែលពួកគេធ្វើដំណើរទៅជួបគូប្រជែងបិសាចក្រហម Manchester United នៅកីឡដ្ឋាន Old Trafford ។
ការប្រកួត Premier League ចុងក្រោយរបស់ក្រុម Liverpool បានធ្វើឱ្យក្រុមនេះយកឈ្នះ ៥-០ លើក្រុម Watford នៅកីឡដ្ឋាន Vicarage Road ដើម្បីពង្រីកការចាប់ផ្តើមមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៨ដង (ឈ្នះ៥, ស្មើ៣) ដោយកំពុងឈរនៅលេខរៀងទី២ ដោយមាន១៨ពិន្ទុតាមរយៈការប្រកួតចំនួន៨ លើកមកនេះ។ ក្រុមនេះកំពុងតាមពិន្ទុពីក្រោយក្រុមChelsea ដែលឈរលេខ១។
ក្រុមបិសាចក្រហម Manchester United ឈរនៅលេខរៀងទី៦ មាន១៤ពិន្ទុបន្ទាប់ពីប្រកួតបាន៨លើកកន្លងមក។ Manchester United បានចាញ់ការប្រកួតនៅ Premier League ចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ៤-២នៅកីឡដ្ឋាន King Power ទល់នឹងក្រុម Leicester City ដែលបន្តការមិនទាន់ឈ្នះរហូតដល់៣ដង (ស្មើ១ និងចាញ់២) ។
ក្រុម Liverpool ធ្លាប់បានឈ្នះការប្រកួត Premier League ចុងក្រោយនៃការប្រកួតដ៏ជូរចត់ ដោយបានយកឈ្នះ ៤-២ នៅទឹកដី Old Trafford កាលពីរដូវកាលមុន។ កីឡាករ Roberto Firmino រកគ្រាប់បាល់ឲ្យក្រុមហង្សក្រហមបាន២គ្រាប់និង Diogo Jota និង Mohamed Salah ក៏រកបានគ្រាប់បាល់ម្នាក់១គ្រាប់ផងដែរ។ ចំណែក Bruno Fernandes និង Marcus Rashfordក៏រកបានម្នាក់១គ្រាប់សងវិញនៅពេលនោះផងដែរ ។
ក្រុម Liverpool មានប្រៀបជាង Manchester United នៅចុងម៉ោង ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៦លើកចុងក្រោយរបស់ពួកគេ (ឈ្នះ៣ ស្មើ៣)។ ចំណែក Manchester United កំពុងស្វែងរកការឈ្នះក្នុងលីគលើកដំបូងរបស់ពួកគេក្នុងការជួបគ្នារវាងក្លិបទាំង២ចាប់តាំងពីខែមីនា ឆ្នាំ២០២១៨។ ហង្សក្រហមបានយកឈ្នះលើក្រុមMan United សរុបទាំងអស់ 10-4 ក្នុងអំឡុងពេលនៃការប្រកួតមិនដែលចាញ់របស់ពួកគេ។
កីឡាករពីររូបដែលចាប់អារម្មណ៍ឱ្យ Manchester United ក្នុងរដូវកាលនេះគឺ Mason Greenwood និង Fernandes។ កីឡាករទាំងពីរគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរួមក្រុមជាមួយនឹងគ្រាប់បាល់ចំនួន៤គ្រាប់ដែលជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់លីគ។ Greenwood បានស៊ុតបញ្ចូលទីគ្រាប់ដំបូងដ៏សំខាន់នៃការប្រកួត២ដង ខណៈដែល Fernandes រកបាន១គ្រាប់ ។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយរបស់ពួកគេ Manchester United ឈ្នះ៣ ស្មើ១ និងចាញ់២។ ចំណែកហង្សក្រហម Liverpool វិញឈ្នះ៣និងស្មើ៣ក្នុង៦ប្រកួតចុងក្រោយដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)