បារាំងបានបាញ់បង្ហោះផ្កាយរណបយោធាទំនើបដោយជោគជ័យទៅកាន់គន្លងផែនដី

ចែករំលែក៖

បារាំងបានបាញ់បង្ហោះផ្កាយរណបយោធាដ៏ទំនើបឡើងទៅកាន់គន្លងគោចរផែនដីដោយជោគជ័យ ។ ផ្កាយរណបនោះនឹងជួយដល់កម្លាំងយោធាបារាំងនៅជុំវិញពិភពលោកអាចទំនាក់ទំនងគ្នាបានយ៉ាងឆាប់រហ័សនិងមានសុវត្ថិភាព។

តាមការលើកឡើងរបស់អ្នកនាំពាក្យកម្លាំងទាហានអាកាសបារាំង លោក Stephane Spet បានឱ្យដឹងថា ផ្កាយរណបត្រូវបានផលិតឡើងដើម្បីទប់ស្កាត់សកម្មភាពជ្រៀតជ្រែកយោធាពីដីនិងពីទីអវកាស។ រ៉ុក្កែត Ariane 5 បានបាញ់ចេញពីទីលាន Kourou , Guiana នៅល្ងាចថ្ងៃទី២៣ខែតុលា (ពេលវេលាបារាំង) បញ្ជូនផ្កាយរណប Syracuse 4A ឡើងទៅកាន់គន្លងគោចរផែនដី ដោយប្រើរយៈពេល ៣៨នាទី និង ៤៣វិនាទី។ ផ្កាយរណបយោធានោះ អាចតាមដានបរិយាកាសនៅជុំវិញក៏ដូចជាធ្វើដំណើរបម្លាស់ទី បញ្ចៀសការវាយប្រហារ ។
ដោយបានបំពាក់បច្ចេកវិទ្យាទំនើបដូចអង់ទែន ប្រឆាំងការបំផ្លាញសេវាកម្ម ។ ផ្កាយរណប Syracuse 4A និងបញ្ចៀសពីជីពចរអេឡិចត្រូម៉ាញ៉េទិក ដែលជារឿយៗកើតឡើងបន្ទាប់ពីការផ្ទុះអាវុធបរមាណូ។
បារាំងបានបបង្កើតទីបញ្ជាការកម្លាំងអវកាសតាំងពីខែកក្កដាឆ្នាំ២០១៩ ក្នុងពេលដែលប្រទេសមហាអំណាចផ្សេងទៀតក៏បានវិនិយោគជាច្រើនទៅលើបច្ចេកវិទ្យាអវកាសផងដែរ ដែលជាសមរភូមិយោធាថ្មីរបស់ប្រទេសមហាអំណាច។ បារាំងបានវិនិយោគទឹកប្រាក់ ៥ពាន់លានដុល្លារ សម្រាប់វិស័យអវកាស ក្នុងដំណាក់កាលពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៥ ។ កាលពីខែមីនាកន្លងមក បារាំងបានធ្វើសមយុទ្ធទីអវកាសជាលើកដំបូងក្នុងគោលដៅការពារផ្កាយរណបរបស់ខ្លួននៅទីអវកាសផែនដី៕ ដោយសាធី

រូបថត៖everydayastronaut.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print