សមត្ថកិច្ច​ បង្ក្រាបនិងឃាត់ខ្លួនមនុស្ស​ ២នាក់​ ពាក់​ព័ន្ធ​ករណីលួច ស្ថិតក្នុងភូមិចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ 

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទេីប​កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីវេលាម៉ោង​ ១២​ និង១០នាទីរំលងអាធ្រាត្រ​ឈានថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានបង្ក្រាបករណីលួចមួយករណី ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់។

ប្រភពដដែលបន្តថា​ ជនសង្ស័យទាំង២នាក់នេះ៖ ទី១-ឈ្មោះ ប៉ន វី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ម្តុំញូស្តារ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

និងទី២-លឹម វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

មន្រ្តីនគរបាលខេត្ត​ បានឱ្យដឹងទៀតថា​ ជនសង្ស័យទាំងពីរនេះ​ បានធ្វើសកម្មភាពលួចទ្វាររបង ធ្វើពីដែករបស់ឈ្មោះ ឡាក់ សុ​គន្ធថាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មានទី​លំនៅទីក្រុងភ្នំពេញ ហើយដាក់ដឹកលើម៉ូ​តូរុឺម៉ក ក៏ត្រូវកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ល្បាតប្រទះ​ឃើ​ញឃាត់សួរនាំ រួមទាំងដកហូតវត្ថុតាងរួមទាំងកាបូបស្ពាយចំនួន០២ ។

ក្រោយឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំងជំនាញ​បានចាប់យកវត្ថុតាងរួមមាន៖

១.ដង្កាប់ ចំនួន០៣

២.កន្ត្រៃ ចំនួន០៤

៣.តួឡឺវីស ចំនួន០៤ និងដង ចំនួន០២

៤.កាំបិតសំរាប់ចៀរ ចំនួន០២ និងផ្លែចំនួន០២

៥.ចំពាម ចំនួន០១

៦.សោម៉ូតូ ចំនួន០១

៧.ដែកកេះ ចំនួន០៧

៨.បំពង់សំរាប់ជក់ថ្នាំញៀន ចំនួន០៣

៩.ដបទឹក និងសំបកថង់ច្រកថ្នាំញៀន ចំនួន០២

១០.អត្តសញ្ញាណប័ណ្ណឈ្មោះ កៅ ម៉ាទើត ចំនួន១

១១.អត្តសញ្ញាណប័ណ្ណយោធាឈ្មោះ ជា វុទ្ធី ចំនួន០១ និងប័ណ្ណសម្គាល់បុគ្គលិកកំពង់ផែ ចំនួន០១

១២.ប័ណ្ណសម្គាល់យានយន្ត ផ្លាក់លេខ រដ្ឋ២.០៨៣៨ ចំនួន០១

១៣.ប័ណ្ណចាក់វ៉ាក់សាំង ឈ្មោះ អុល រិត ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ​ ត្រូវ​កម្លាំងជំនាញ កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print