នៅកោះ St Helena របស់ប្រទេសអង់គ្លេស ពលរដ្ឋមិនចំាបាច់ធ្វើចត្តាឡីស័ក ឬក៏ពាក់ម៉ាស់នោះឡើយ ។ ជីវភាពរស់នៅរបស់ពលរដ្ឋមិនខុសអ្វីពីពេលមិនទាន់មានកូវីដ ១៩ នោះឡើយ។
កោះ St Helena ដែលជាដែនដីនៅក្រៅប្រទេសរបស់អង់គ្លេស ស្ថិតនៅភាគខាងត្បូង មហាសមុទ្រអាត្លងតិច ដែលមនុស្សជាច្រើនបានស្គាល់ថាជាទីកន្លែងដែល ណាប៉ូឡេអ៊ុង ឃុំខ្លួនក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់គត់។ កោះនេះគឺជាតំបន់ដែលមិនមានវីរុសកូវីដ១៩ ឆ្លងរាលដាលនោះឡើយ។
ក្នុងរយៈពេល ជិត២ឆ្នាំនៃការឆ្លងរាលដាលកូវីដ ១៩ នៅជុំវិញពិភពលោក កោះដែលមានពលរដ្ឋជាង ៤៥០០នាក់ មានទំហុំ ១២០ គីឡូម៉ែត្រក្រឡា មិនទាន់មានករណីឆ្លងកូវីដ ១៩ ម្នាក់ណាឡើយ។ ដូច្នេះពលរដ្ឋមិនចាំបាច់ធ្វើចត្តាឡីស័ក ឬពាក់ម៉ាស់នោះឡើយ ដោយគ្រាន់តែបង្កើនថែរក្សាអនាម័យឲ្យបានល្អ បំផុត។ ជីវភាពរស់នៅរបស់ពលរដ្ឋធម្មតា ដោយគ្រាន់តែមានអ្នកទេសចរតិចជាងមុនប៉ុណ្ណោះ។
ជាមួយគ្នានោះអ្នកទេសចរទៅកម្សាន្តនៅកោះនេះគឺត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងជុំរុំ Bradleys ។ បើទោះបីមិនទាន់មានករណីឆ្លងកូវីដ១៩ ម្នាក់ណាឡើយ ប៉ុន្តែកោះនេះមិនធ្វេសប្រហែសនោះឡើយ ។ ពលរដ្ឋនៅលើកោះរហូតដល់ទៅ ៩៧% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ រួចរាល់ ។ កោះនេះនៅតែបើកទ្វារទទួលអ្នកទេសចរដូចពេលមុន តែត្រូវធ្វើចត្តាឡីស័ក៕ដោយ៖សាធី
រូបថត៖Getty.