អាមេរិកដាក់ពលរដ្ឋរុស្ស៊ីដែលសុំវីសាចូលទឹកដីអាមេរិកក្នុងបញ្ជីក្រុមមនុស្សគ្មានផ្ទះសម្បែង

ចែករំលែក៖

នៅថ្ងៃទី២៤ខែតុលា រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានសម្រេចដាក់ពលរដ្ឋរុស្ស៊ីសុំទិដ្ឋាការចូលក្នុងទឹកដីអាមេរិក ស្ថិតនៅក្នុងបញ្ជីពលរដ្ឋគ្មានផ្ទះសម្បែង ដើម្បីឲ្យពួកគេអាចដាក់លិខិតសំុវីសាទៅកាន់ប្រទេសទីបី។ ការសម្រេចខាងលើកើតឡើង ក្រោយពេលដែលពលរដ្ឋរុស្ស៊ីដាក់លិខិតសំុវីសានៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ក្រោយស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសរុស្ស៊ីផ្អាករាល់សកម្មភាពផ្តល់វីសាតាំងពីខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទីក្រុងមូស្គូ ហាមស្ថានទូតអាមេរិកជ្រើសរើសបុគ្គលិកជាជនជាតិរុស្ស៊ី។ អាមេរិកបានសម្រេចដាក់ពលរដ្ឋរុស្ស៊ីសុំវីសាក្នុងបញ្ជីជនគ្មានផ្ទះសម្បែង ប្រសិនបើពួកគាត់មកពីតំបន់ដែលមិនមានតំណាងស្ថានទូតអាមេរិក ឬស្ថានទូតមិនអាចផ្តល់វីសាឱ្យបានដោយសារតែបញ្ហាសន្តិសុខ ។ សកម្មភាពទាំងនោះបង្កឲ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ។ រុស្ស៊ីបានក្លាយជាប្រទេសទី ១០ ហើយដែលត្រូវអាមេរិកដាក់ក្នុងបញ្ជីពលរដ្ឋគ្មានផ្ទះសម្បែង បន្ទាប់ពីគុយបា អុីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី វេណេហ្ស៊ុយអេឡា យេម៉ែន និង អេរីទ្រា(Eritrea) ។ ទំនាក់ទំនងការបរទេសប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយសង្គ្រាមត្រជាក់ ដោយអាមេរិកនិងរុស្ស៊ីមានវិវាទជាបន្តបន្ទាប់ស្តីពីចំនួនមន្ត្រីការបរទេសនៅក្នុងប្រទេសទាំងពីរ ។ រុស្ស៊ីក៏បានដាក់អាមេរិកនៅក្នុងបញ្ជីប្រទេសមិនជិតស្និទ្ធ ហើយអាមេរិកត្រូវសុំច្បាប់ប្រសិនបើចង់ជ្រើសរើសបុគ្គលិកជាជនជាតិរុស្ស៊ី៕ ដោយ សាធី

រូបថត៖Euronews.

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print