Cristiano Ronaldo ត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយManchester United

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ជឿជាក់ថា ក្រុមដែលមានមូលដ្ឋាននៅ Old Trafford ត្រូវការពេលវេលាដើម្បីសម្របខ្លួន បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនជាប់លាប់។

Man United ឈរនៅលេខរៀងទី៦ ក្នុង Premier League និងមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាង Chelsea បន្ទាប់ពីទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតក្របខ័ណ្ឌកំពូល៣លើកចុងក្រោយរបស់ពួកគេ។ ក្រុមបិសាចក្រហមត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅថ្ងៃអាទិត្យជាមួយនឹងគូប្រជែងរបស់ពួកគេលេខពីរមាន១៨ពិន្ទុ។

Ronaldo វ័យ៣៦ឆ្នាំ​បាន​និយាយ​ថា “យើង​ស្ថិត​ក្នុង​ពេល​មួយ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែល Manchester United ធ្វើ​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន។ គេទិញខ្ញុំ គេទិញ Raphael Varane និង Jadon Sancho”។ កីឡាករអន្តរជាតិព័រទុយហ្គាល់ Ronaldo បានចូលរួមជាមួយក្លិបចាស់នេះវិញនៅរដូវក្តៅក្រោយផ្ទេរពី Juventus ខណៈដែល Man United បានចុះហត្ថលេខាលើខ្សែការពារ Varane ពី Real Madrid និងខ្សែបម្រើស្លាប Sancho ពីក្លិបBorussia Dortmund ។

Ronaldo បាននិយាយទៅកាន់សារព័ត៌មាន Sky Sports ថា “ការសម្របខ្លួននឹងត្រូវការពេលវេលា សូម្បីតែប្រព័ន្ធនៃការលេងដែលយើងលេង ប៉ុន្តែខ្ញុំគិតថាមួយជំហានម្តងៗ យើងត្រូវដាក់វានៅក្នុងចិត្តរបស់យើងថា អ្វីៗអាចទៅរួច។ គ្រប់គ្នាគួរតែដឹងពីតួនាទីរបស់ពួកគេ ខ្ញុំដឹងពីតួនាទីរបស់ខ្ញុំនៅក្នុងក្រុម ក្នុងក្លិប តួនាទីរបស់ខ្ញុំគឺរកគ្រាប់បាល់ ដើម្បីជួយក្រុមជាមួយនឹងបទពិសោធន៍របស់ខ្ញុំ និងដឹងពីរបៀបយល់ពីការប្រកួត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​គិត​បែប​នេះ លះបង់​ដើម្បី​ក្រុម ខ្ញុំ​គិត​ថា​យើង​នឹង​ក្លាយ​ជា​ក្រុម​ល្អ​ជាងគេ”។

Ronaldo រកបានគ្រាប់ឈ្នះឲ្យក្រុម Man Utd បន្ទាប់ពីក្រុមបានយកឈ្នះក្រុម Atalanta ក្នុងការប្រកួតក្នុងពូល Champions League កាលពីពាក់កណ្តាលសប្តាហ៍នេះក្នុងលទ្ធផល៣ទល់២។ ខ្សែប្រយុទ្ធរូបនេះរកបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន៨ដងសម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print