បណ្តាញទូរទស្សន៍ Al Hadath TV បានផ្សាយថា កម្លាំងទាហានបានចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិលជាច្រើនរូប នៅព្រឹកថ្ងៃទី ២៥ខែតុលានេះ។ ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យបានអំពាវនាវដល់ពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងរាល់ការធ្វើរដ្ឋប្រហារដោយយោធា។ ប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងទាហាន បានសម្រុកចូលក្នុងផ្ទះទីប្រឹក្សានាយករដ្ឋមន្ត្រី Abdalla Hamdok ហើយចាប់ខ្លួនតែម្តង។ នៅពេលនេះដែរកម្លាំងយោធាមិនទាន់វិភាគអ្វីជុំវិញបញ្ហាខាងលើនៅឡើយទេ។ ចំណែកនាយករដ្ឋមន្ត្រី Abdalla Hamdok វិញ ត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងផ្ទះ ។ ជាមួយគ្នានេះកម្លាំងយោធាក៏បានចាប់ខ្លួនរដ្ឋមន្ត្រី៤រូបក្នុងរដ្ឋាភិបាលផងដែរ។ ស្ថានភាពស៊ូដង់គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុន បន្ទាប់ពីកម្លាំងយោធា និងថ្នាក់ដឹកនាំស៊ីវិលទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ។ ភាគីទាំងពីរបានចែករំលែកអំណាច្នគ្នា ក្រោយពេលអតីតមេដឹកនាំ ស៊ូដង់ លោក Omar Al Bashir រងការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៩ ។ ដំណើរការផ្លាស់ប្តូរអំណាច បានព្រមព្រៀងគ្នា ក្រោយលោក Bashir ត្រូវផ្តួលរំលំ ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០២៣៕ ដោយសាធី
រូបថត៖AFP.
រូបថត៖Reuters.