ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃសត់ខ្លួនបុរសម្នាក់ជាថៅកែរកស៊ីទិញ-លក់រថយន្តកាលពីរសៀ លថ្ងៃទី២៤ ខែតុលា រួចបញ្ជូនទៅតុលាការពាក់ពន្ធនឹងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបាន ករណីប្រើប្រាស់មូលប្បទានបត្រអត់មានសាច់ប្រាក់(សែកស្អុយ)មានទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក។
សមត្ថកិច្ចបានឱ្យដឹងថា ថៅកែទិញ- លក់រថយន្តនោះឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលជាថៅកែទិញ-លក់រថយន្តខាងលើនេះ បានរងនូវពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានអ្នកស្រីឈ្មោះ គិត ផល្លី បានប្តឹងទៅសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ ដោយចោទប្រកាន់ជនសង្ស័យថា បានប្រើប្រាស់សែកស្អុយលើទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក (២១២,១៨០ ដុល្លារ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ ២០២១នេះ ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ផាត វុទ្ធី បានទៅខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន៣លើក សរុបជាទឹកប្រាក់មានចំនួន
៤៦៣,៣០០ដុល្លារអាមេរិក ដោយយកទៅទិញរថយន្តចំនួន១១គ្រឿងដើម្បីដាក់តាំងលក់បានផលចំណេញយកប្រាក់ទៅសងដើមបណ្តឹងវិញ ។ ប៉ុន្តែនៅពេលជនសង្ស័យនោះលក់រថយន្តអស់ហើយ ជនសង្ស័យមិនបានបង្វិលប្រាក់ទៅឱ្យដើមចោទគ្រប់ចំនួនទេ គឺនៅខ្វះជាង២០ម៉ឺនដុល្លារអាមេរិកទៀត ហើយជនសង្ស័យបានប្រើប្រាស់មូលប្បទាន
បត្រ២សន្លឹកឲ្យទៅដើមបណ្តឹងដែលសុទ្ធតែជាសែកស្អុយ មិនមានទឹកប្រាក់តម្កល់ក្នុងធនាគារ ថែមទាំងគេចវេះនឹងបំណុលនោះ ទើបត្រូវគេប្តឹង ។
នៅដំណាក់កាលស៊ើបសួរ ថៅកែទិញ-លក់រថយន្តដែលរងនូវបណ្តឹងព្រហ្ម ទណ្ឌនេះ បានទទួលស្គាល់ការណ៍ពិតយ៉ាងដូច្នោះមែន តែលុយនោះខ្លួនបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ នឹងតាមដំណាក់កាលដែរ មិនមានគំនិតទុច្ចរិតថាមិនសងនោះទេ គ្រាន់តែពេលវេលានេះមានគេទិញរថយន្តនៅជំពាក់វ័ណ្ឌ.កដោះស្រាយមិនទាន់ចេញ ។
បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលស្ថាប័នអយ្យការសាលាដំបូងបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា