លោក សុខ លូ អនុញ្ញាតឱ្យអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP) និងនិងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលបានអនុវត្ត

ចែករំលែក៖

ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អនុញ្ញាតឱ្យអង្គភាពជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP) និងនិងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក។ ដែលដឹកនាំដោយលោក ឈឹម សាបុន នាយកកម្មវិធី ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករខេត្តបាត់ដំបង (Rice-SDP)។

គួរបញ្ជាក់ផងដែរថា, កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (RIce-SDP) ជាកម្មវិធីផ្ដោតទៅលើយុទ្ធសាស្រ្ដក្នុងការបង្កើត និងពង្រឹងផ្នែកច្បាប់ពាណិជ្ជកម្មដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយសន្ដិសុខស្បៀង និងការនាំចេញអង្ករតាមរយៈ ៖
១. ការបង្កើត និងពង្រឹងផ្នែកច្បាប់ គោលនយោបាយ ការធ្វើពាណិជ្ជកម្មស្រូវ និងការនាំចេញអង្ករ
២.ការធ្វើឲ្យប្រសើរឡើងនូវផលិតកម្មស្រូវ និងគុណភាពអង្ករ
៣.ការលើកកម្ពស់សេវាគាំទ្រខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ
៤. ការដោះស្រាយបញ្ហាផលិតកម្មស្រូវតាមរយៈការស្ដារប្រព័ន្ធធារាសាស្រ្ដ ការផ្ដល់បច្ចេកទេសការផ្ដល់ពូជ និងការបន្សាំដំណាំស្រូវធននឹងការប្រែប្រួលអាកាសធាតុ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print