អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែតុលា​!​ អប់រំផ្សព្វផ្សាយច្បាប់ ២៧៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៥៩នាក់ (យានយន្ត ១០៦គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​ ឃាត់ខ្លួនមនុស្ស​ (អប់រំ​ និងពិន័យ)​ ៦៧នាក់​ (បញ្ជូនទៅតុលាការ​)ម្នាក់​ និងពិន័យជាប្រាក់​ ៣៤,០០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែតុលា​​ ឆ្នាំ​២០២១​។

​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១៖
*១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២៧៩ទីតាំង
*២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៥៩នាក់ (យានយន្ត ១០៦គ្រឿង)
*៣.ការអនុវត្តវិធានការច្បាប់​ ១ករណី
ក.​ ឃាតខ្លួនមនុស្ស​ (អប់រំ​ និងពិន័យ)​ ៦៧នាក់​ (បញ្ជូនទៅតុលាការ​) ១នាក់
ខ.​ ឃាត់យានយន្ត​ (គ្មាន)
គ.​ ពិន័យជាប្រាក់​ ៣៤,០០០,០០០រៀល។

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ ​កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៣៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print