ខេត្តកំពង់ចាម, នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីផែនការណែនាំ អំពីគោលការណ៍ នៃការបែងចែកថវិកាសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១១៦នាក់ (ឆ្លងសហគមន៌: ៩៩ និង នាំចូល: ១៧) និងមានជាសះស្បេីយ ២៨៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៧៨៨៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៣២៦៤នាក់ និង ស្លាប់ថ្មី ៩នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៦នាក់) សរុបស្លាប់ ២៧៤៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2595912 ស្មេីនឹង 152790 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115!
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៣៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា