ខេត្តសៀមរាប៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ សាខាកាកបាទក្រហមម្ពុជាខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលមានលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងយុវជនកក្រក និងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព និងលោស្រី ហ៊ុន មករា នាយិការងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ជាអ្នកធ្វើបទបង្ហាញ ដល់គរុសិស្សឆ្នាំទី១ ជំនាន់ទី៣៤ ដែលមានចំនួន ១០៨នាក់ ស្រី ៧៥នាក់។ ក្នុងគោលបំណងផ្ដល់ការយល់ដឹងពី៖
-ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា
-សារៈប្រយោជន៍មួកសុវត្ថិភាព
-ផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-ទោសបញ្ញតិនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹតស្ដីពីការផាកពិន័យអន្តរការណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការអប់រំផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស នៅពេលដែលពួកគាត់ប្រឡងជាប់ក្លាយជាគ្រូបង្រៀន៕ សុខ ខេមរា