ស្នងការរងនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បេី​កកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត

ចែករំលែក៖

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តការងារសម្រាប់ខែបន្ទាប់ ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ លោក-លោកស្រីអធិការរង លោកនាយផ្នែកសេនាធិការ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥។

ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរង បានកោតសរសើរដល់មន្ត្រីដែលបានខិតខំបំពេញការងារកន្លងមក និងផ្តល់មតិណែនាំដូចខាងក្រោម៖

– ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវបន្តបើកទ្វា ២៤ម៉ោង/២៤ម៉ោង ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ។

– ផ្នែកជំនាញអត្តសញ្ញណកម្ម និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវបន្តការងារបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

– ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង់មុខសញ្ញាគ្រប់ប្រភេទ និងខិតខំប្រឹងប្រែងបន្តការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ។

– ផ្នែកជំនាញនីមួយៗ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវបន្តចូលរួមថែរក្សាមធ្យោបាយ សម្ភារៈរបស់អង្គភាព ។

– ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវបន្តផ្សព្វផ្សាយនឹងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print