មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ម្នាក់​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថខេត្ត​បាត់ដំបង​ ឃាត់ខ្លួនក្រោយដក​កាំភ្លើង​វាយ​ និងបាញ់គំរាមជាច្រេីនគ្រាប់​លេីបុរស​ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​ នៅថ្ងៃចន្ទទី​២៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​បានចាប់ឃាត់ខ្លួនមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU)ម្នាក់​ ដែល​ជាខ្មាន់កាំភ្លើង​ម្នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​វាយ​ក្បាល​បុរស​ម្នាក់​ឱ្យ​បែក​ឈាម និងបាញ់​គំរាម​ជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២៤ តុលា នៅ​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​​ ខេត្ត​បាត់ដំបង​។

មន្ត្រី​អាវុធហត្ថខេត្ត​ បានឱ្យដឹងទៀតថា​ ជនសង្ស័យ​ខាងលេីនេះ​មានឈ្មោះ ឆាយ សេរី​បុត្រ ភេទប្រុស ​អាយុ​៣០​ឆ្នាំ មុខរបរ​ជាមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU ) រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

មន្រ្តីដដែលបន្តថា​ ការ​ឃាត់ខ្លួនមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយរូបនេះ​ ដោយ​យោង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ រ៉ុ​ម ច​ន្ថា ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​យោធា រស់​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បេង​រាំង ស្រុក​កំ​រៀង​។ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ខ្មាន់កាំភ្លើង​រូប​នេះ បាន​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ខ្លួន ហើយ​ថែម​ទាំង​បាញ់​គំរាម​ទៀត​។ តាម​ការ​បំភ្លឺ​ខ្លះ​ៗ ដែល​ត្រូវ​បាន​គេ​ដកស្រង់​សំដី​យ៉ាង​ខ្លី ម្ចាស់​បណ្ដឹង​ឈ្មោះ រ៉ុ​ម ច​ន្ថា បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា អំពើ​ហិ​ង្សា​​ដ៏​ឃោ​ឃៅ​រវាង​ខ្លួន​ជាមួយ​ឈ្មោះ ឆាយ សេរី​បុត្រ នេះ គឺ ផ្ដើម​ចេញពី​«​ជម្លោះ​ពាក្យ​សំដី​នៅ​ក្នុង​វង់​ផឹកស៊ី​»​។

មន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​ បានបន្តទៀតថា​ ក្រោយ​ទ​ទួល​បណ្ដឹង​នេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ក៏​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ និងបាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ ពី​បទ​«​ប៉ុនប៉ង​ឃាតកម្ម​»​។

គួរបញ្ជាក់ថា​ បើ​យោង​ការ​ស្រាវជ្រាវ​បឋមរបស់មន្រ្តី​កងរាជអាវុធហត្ថ​ ចំពោះ​ជនដៃដល់​បាន​ដក​កាំភ្លើងខ្លី​វាយ​ជន​រង​គ្រោះ​បែកក្បាល រួចហើយ​ក៏​បាន​បាញ់​ចំនួន​០៥ គ្រាប់ថែម​ទៀត ដេីម្បីគំរាម​ជន​រង​គ្រោះ​ផងដែរ​​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print