ប្រទេសជិតខាងកម្ពុជា វៀតណាមនិងថៃមានករណីឆ្លងកូវីដ-១៩ ថយចុះក្នុងរយៈពេល២៤ម៉ោងកន្លងមក

ចែករំលែក៖

ពេលនេះប្រទេសកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩តែជាង១០០នាក់ប៉ុណ្ណោះ។ ចំណែកប្រទេសជិតខាងក៏មានករណីឆ្លងថយចុះដូចគ្នាដែរ ដែលជារឿងដ៏ល្អបំផុតសម្រាប់ប្រទេសក្នុងតំបន់អាចបើកព្រំដែនចរាចរណ៍ដូចដើមវិញ ។
នៅថ្ងៃទី២៥ ខែតុលា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន៣,៦៣៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៩ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៩៦៩នាក់។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៦៥នាក់បន្ថែមទៀតផងដែរ។
ចំណែកនៅក្នុងប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃ នៅចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៥៨៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយពីបានជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៨៥៩,១៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៧៩៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧៤០,៣១៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៧០.៧៣លានដូស ក្នុងនោះប្រជាជន ២៨.៤៧លាននាក់ (៤០.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី

រូបថត៖TTXVN-VNA.

...


ប្រភពរូប៖Tienphong.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print