ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងាជេីងច្រង៉ាងសំណាងមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅស្តុបចេនឡា តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-6357 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹង ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏បួងចង្កូតឡេីងទៅទិសខាងលិចតាមបណ្តោយផ្លូវលេខ២១៧ ក្នុងល្បឿនលឿនក៏បានរេចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តបង្កក្រឡាប់ផ្ងាជេីងច្រង៉ាងសំណាងមិនមានមនុស្សរងរបួស។
ភ្លាមនោះមានមានបងប្អូនប្រជាពលរដ្ឋជួយលេីករថយន្តផ្ងាមកវិញ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកស្ទូចរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ