ភ្នំពេញ៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន១០លានរៀល ជូនដល់សមាគមន៍ចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ សម្រាប់រៀបចំអាហារដល់កុមារ និងទ្រទ្រង់ដល់សមាគម នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៦។
លោកប្រធានសមាគម បានថ្លែងអំណរគុណដល់ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកុមារកំព្រា៕
ដោយ៖ សុវណ្ណារ៉ា
...