សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់សមាជិកនីតិបុគ្គល និងអង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក.

ចែករំលែក៖

ភ្នំពេញ, នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់សមាជិកនីតិបុគ្គល និងអង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក. តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom meeting ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះមានគោលបំណងស្តាប់នូវរបាយការណ៍ការងារអនុវត្តកន្លងទៅរបស់សមាជិកនីតិបុគ្គល និងអង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្ដាលស.ស.យ.ក.។

លោក ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងារដែលបានសម្រេចបាន និងកំពុងបន្ដអនុវត្ត។ ជាមួយគ្នានេះដែរ លោកក៏បានជំរុញឲ្យសមាជិកនីតិបុគ្គល និងអង្គការ សមាគម ចំណុះគណៈកម្មាធិការ ស.ស.យ.ក. បន្ដពង្រឹង និងពង្រីកសកម្មភាពការងាររបស់ខ្លួន ដោយរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាព និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងការអនុវត្តផែនការការងារដើម្បើបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ។ លោកក៏បានលើកទឹកចិត្តឲ្យសមាជិក សមជិកា ចូលរួមអបអរសាទររួម ឆ្ពោះទៅខួបទី ៤៣ឆ្នាំ ថ្ងៃបង្កើតស.ស.យ.ក. និងបណ្តាកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដូចជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM និងការប្រកួត SEA Game ឆ្នាំ២០២៣ ខាងមុខ។

សមាជិកនីតិបុគ្គល អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បាន និងកំពុងបន្ដសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ក៏ដូចជាសកម្មភាពសង្គមនានាដែលបម្រើដល់សុខុមាលភាពប្រជាពលរដ្ឋជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print