លោករដ្ឋមន្ត្រី លឹម គានហោ ចុះពិនិត្យការងារអន្តាគមន៍កាយបើកពង្រីកមុខទឹកប្រឡាយ ៩៤ និង៩៦ ទាំងយប់ថ្ងៃ ដើម្បីពន្លឿនការរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត !

ចែករំលែក៖

ភ្នំពេញ, នាវេលាយប់ថ្ងៃដដែល ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានកំពុងបន្តរដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ ចុះពិនិត្យការងារអន្តាគមន៍កាយបើកពង្រីកមុខទឹកប្រឡាយ ៩៤ និង៩៦ ដោយបន្ថែមគ្រឿងចក្រអេស្កាវ៉ាទ័រដៃវែង-ខ្លី សរុប ០៤គ្រឿង ធ្វើការទាំងយប់ថ្ងៃ ដើម្បីពន្លឿនការរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតដែលមានប្រភពទឹកមកពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ចេញពីប្រឡាយ ៩៤ និង ៩៦ ដោយតភ្ជាប់ទៅវាលបឹងរាន បឹងជើងលោង រួចបន្តបង្ហូរទម្លាក់ឆ្ពោះទៅទន្លេបាសាក់ និងធ្វើការចាក់ដីបំពេញកូដ និងកិនបង្ហាប់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន និងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលថ្មីៗនេះក្រុមការងារបច្ចេកទេសក្រសួងបានខិតខំស្តារព្រែកខ្សេវ (ផ្នែកខាងក្រោមបង្ហូរទៅទន្លេបាសាក់) ប្រវែង ២៥០០ម៉ែត្ររួចផងដែរ៕


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print