កូរ៉េខាងត្បូងផ្តល់ជំនួយទឹកប្រាក់ ៥លានដុល្លារដល់មូលនិធិទប់ស្កាត់កូវីដ-១៩ របស់អាស៊ាន

ចែករំលែក៖

កូរ៉េខាងត្បូងនឹងផ្តល់ជំនួយជាទឹកប្រាក់៥លានដុល្លារដល់មូលនិធិទប់ស្កាត់កូវិដ-១៩ របស់អាស៊ាន ដើម្បីជួយដល់ប្រទេសជាសមាជិក បង្កើនសមត្ថភាពទប់ស្កាត់កូវីដ-១៩។
នៅថ្ងៃទី២៦ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា ប្រធានាធិបតីមូន ជេអុីន បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ដល់មូលនិធិអាស៊ានចំនួន៥លានដុល្លារ ។ នៅក្នុងកិច្ចប្រជុំអនឡាញប្រធានាធិបតីមូនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ នៅលើពិភពលោកធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅលើពិភពលោក ។ លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងសាមគ្គី គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីឆ្លងផុតវិបត្តិ។
កូរ៉េខាងត្បូងសកម្មក្នុងការគាំទ្រដល់មូលនិធិទប់ស្កាត់កូវីដ-១៩ របស់អាស៊ាន និងឃ្លាំងរក្សាបរិក្ខារពេទ្យក្នុងតំបន់។ ប្រធានាធិបតីមូន ជេអុីន ក៏បានស្នើដល់មេដឹកនាំអាស៊ានចូលរួមនៅក្នុងការជំរុញឱ្យភ្ជាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងនិងអាមេរិកដើម្បីបញ្ចប់កម្មវិធីបរមាណូ ។ កន្លងមកអាមេរិកនិងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាពីរលើកកន្លងមកនៅក្នុងប្រទេសតំបន់អាស៊ាន ក្នុងនោះមានសិង្ហបុរីនិងវៀតណាម ។
នៅក្នុងសេចក្តីប្រកាសរួម លោកមូនជេអុីន និងថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង រវាងសេអ៊ូលនឹងអាស៊ាន៕ ដោយសាធី

រូបថត៖cand.com.vn.

 


រូបថត៖Yonhap/TTXVN.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print