នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau គឺមានសមាជិក៣៩រូបគឺច្រើនជាងគណៈរដ្ឋមន្ត្រីចាស់ពីររូប។ ក្នុងនោះមានវត្តមានរដ្ឋមន្ត្រីថ្មី៩រូប ហើយក៏មានមនុស្ស៣រូបផងដែរបានចាកចេញពីគណៈរដ្ឋមន្ត្រី។ តាមសារព័ត៌មាន TTXVN បានផ្សាយថា ក្នុងរយៈពេល៥សប្តាហ៍ក្រោយការបោះឆ្នោតលើកទី៤៤ នាយករដ្ឋមន្ត្រី Justin Trudeau នៅថ្ងៃទី២៦ខែតុលា(ពេលវេលាកាណាដា)ក៏បានប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ។ កន្លងមក កាលពីថ្ងៃទី២៨ខែតុលា នាយករដ្ឋមន្ត្រី Justin Trudeau បានប្រកាសថា លោកស្រី Chrystia Freeland នៅបន្តកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។ ចំណែករដ្ឋមន្ត្រីផ្សេងទៀតរង់ចាំដល់ថ្ងៃនេះទើបប្រកាសជាផ្លូវការ។ ក្នុងរដ្ឋាភិបាលថ្មីគឺមានការផ្លាស់ប្តូរតំណែងសំខាន់ៗជាច្រើន ក្នុងនោះមានរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល …។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់មានរដ្ឋមន្ត្រី១០ រូបក្នុងរដ្ឋាភិបាលចាស់នៅតែបន្តរក្សាតំណែងដដែលនៅក្នុងរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Trudeau មានការកែទម្រង់ជាច្រើន ដើម្បីពង្រឹងការដឹកនាំឱ្យបានល្អបំផុត៕ដោយសាធី
ប្រភពរូបថត៖Reuters.