ក្រុមជនភៀសខ្លួនជាច្រើនត្រៀមលក្ខណៈឆ្លងដែនចូលទៅកាន់អាមេរិកដោយបើកចំហ

ចែករំលែក៖

ក្រុមជនភៀសខ្លួនប្រមាណ៣ពាន់នាក់ ក្នុងនោះមានកុមារ២៥០នាក់ កំពុងធ្វើដំណើរសំដៅទៅកាន់ភាគខាងត្បូងប្រទេសម៉ិចស៊ីកូជាប់ព្រំដែនអាមេរិក ដើម្បីចូលទៅកាន់ទឹកដីអាមេរិក ។ ក្រុមជនភៀសខ្លួនទាំងនោះមកពីប្រទេសហៃទី វេណេហ្ស៊ុយអេឡា និងប្រទេសជាច្រើនទៀតក្នុងតំបន់អាមេរិកឡាទីន ដែលបានជាប់គាំងនៅក្នុងតំបន់ Chiapas ប្រទេសម៉ិចស៊ីកូ៨ខែកន្លងមកហើយដើម្បីរង់ចាំរដ្ឋាភិបាលម៉ិចស៊ីកូ ផ្តល់លិខិតធ្វើដំណើរ។ ក្នុងពេលនេះដែរកម្លាំងប៉ូលិសការពារព្រំដែនអាមេរិក បានដាក់បន្ថែម១ពាន់នាក់ទៀតដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិក។ ក្រុមជនភៀសខ្លួនបានដង្ហែក្បួនសំដៅមកកាន់ព្រំដែនអាមេរិក ដោយមានសរសេរស្លាកបដាថា «ចូ បៃឌិនដើម្បីទាំងអស់គ្នា» «យើងចូលមកក្នុងសន្តិភាព»…។ ក្រុមជនភៀសខ្លួនបានអំពាវនាវដល់ប្រធានាធិបតីបៃឌិនជួយដោះស្រាយបញ្ហាជនភៀសខ្លួន។ ក្រុមជនភៀសខ្លួនមិនខ្វល់ពីអំពើហិង្សាទៀតឡើយ ដោយកន្លងមកបានព្យាយាមឆ្លងផុតរបាំងប៉ូលិសម៉ិចស៊ីកូ នាថ្ងៃទី២៣ខែតុលា ដើម្បីចូលទៅកាន់ព្រំដែនជាប់អាមេរិក។ ក្រុមជនភៀសខ្លួនបានចាប់ផ្តើមដង្ហែក្បួន ពីតំបន់ Tapachula ឆ្លងកាត់ព្រំដែន Guatemala ។ ក្រុមជនភៀសខ្លួនក៏បានស្នើដល់រដ្ឋាភិបាលប្រទេសម៉ិចស៊ីកូ ផ្តល់លិខិតដើម្បីងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងប្រទេសនេះ ។ ក្នុងពេលនេះដែរ អ្នកនាំពាក្យកម្លាំងប៉ូលិសការពារព្រំដែនអាមេរិក CPB បានឱ្យដឹងថា បានឡើងគម្រោងសម្រាប់ស្ថានភាពអាក្រក់បំផុតដែលអាចកើតឡើង ក្នុងនោះមានជនភៀសខ្លួនសម្រុកចូលមកទឹកដីអាមេរិកដោយខុសច្បាប់។ កម្លាំងទាហានការពារព្រំដែនបានប្តេជ្ញាធានាសន្តិសុខ សុវត្ថិភាពនៅតាមព្រំដែន ដោយអនុវត្តទៅតាមប្រព័ន្ធឆ្លងដែនស្របច្បាប់តម្លាភាព និងមានសណ្តាប់ធ្នាប់៕ ដោយសាធី

រូបថត៖EPA.

...

រូបថត៖AFP/via Getty images.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print